ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​កងកម្លាំង​ចម្រុះ​ដែល​កំពុង​ប្រចាំការ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន ក្នុង​បេសកម្ម​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុំ រាត្រី
​អភិបាល​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​កងកម្លាំង​ចម្រុះ​ប្រចាំ ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​គោលដៅ​នានា តាម​បណ្តោយ​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា ប្រទេស​ថៃ​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ក្នុង​បេសកម្ម​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ពី​ក្រៅ ប្រទេស ជា​ពិសេស​ប្រទេស​ថៃ ដែល​កំពុង​ផ្ទុះ​ការចម្លង​ជម្ងឺ​កូវី​ដ​-១៩​ក្នុង​សហគមន៍ ។

​ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា ការពង្រឹង​សមត្ថកិច្ច​តាម​ព្រំដែន គឺជា​ការអនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ឱ្យ​បណ្តា​ខេត្ត​ដែល​មាន​ព្រំដែន ជាប់​នឹង​ប្រទេសជិតខាង ត្រូវមាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់ នូវ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ ជាពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ពលករ​ខ្មែរ​ចំណាកស្រុក​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ជំរុញ​ដល់​កម្លាំង​ចម្រុះ ទាំងអស់ និង​មន្ត្រី​ប្រចាំការ​នៅ​តាម​ច្រកទ្វារ​តាម​បន្ទាត់​ព្រំដែន តាម​គោលដៅ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​តាមដាន​រាល់​សភាពការណ៍ នៃ​ការ​ឆ្លងដែន​របស់​ពល​ករ​ខ្មែរ និង​ត្រូវ​ប្រចាំការ ២៤​ម៉​/២៤​ម៉ តាម​គោលដៅ​ដែល​ខ្លួន​ទទួលខុសត្រូវ ក្រែង​សមត្ថកិច្ច​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មកវិញ ហើយ​ប្រសិនបើ​មាន​មែន ត្រូវ​ស​ហករ​ឲ្យបាន​ល្អ​ជាមួយ​មន្ត្រី​សុខាភិបា​ល ត្រូវ​ពិនិត្យ​សុខភាព និង​ធ្វើ​ចត្តា​ឡី​ស័ក ១៤​ថ្ងៃ​សិន ដើម្បី​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.