ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ស្នងការ​នគ​បាល​ខេត្ត​បន្ទ​សយ​មានជ័យ ចុះ​ពិនិត្យ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ទីកន្លែង​ធ្វើ​ចត្តា​ឡី​ស័កដល់​ពលក​រមក​ពី​ស្រុក​ថៃ ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១ កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ តាម​ច្រករបៀង​ជាច្រើន​កន្លែង ដើម្បី​ពិនិត្យមើល​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក ដល់​ពលករ​ចេញ ចូល​តាម​ច្រករបៀង​ទាំងនោះ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់ឲ្យ​ចេញចូល​គោលបំណង​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩ កុំ​ឲ្យ​រាលដាល​ដល់​សហគមន៍​ត​ទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ទ្បោះ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កងកម្លាំង​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ពេល​ដែល​ពករ​វិញ​ត្រ​ទ្ប​ប់​ពី​ថៃ​ចូល​មក​កម្ពុជា តាម​ច្រករបៀង​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការឆ្លង មេ​រោគកូ​វីដ​១៩ និង​បាន​បញ្ជូន​ពលក​រទាំង​នោះ​ទៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ក្នុង​ខេត្ត​រយៈពេល ១៤​ថ្ងៃ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ទ្បោះ បាន​ប្រាប់ថា ដើម្បី​ធ្វើការ​លើកកម្ពស់​សុខភាព​សាធារណៈ ក្នុង​ការប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នៃ​ជំងឺ​កូវី​ដ​១៩ ទៅ​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ការណែនាំ វិធានការ​របស់​ក្រសួង​សុខាភិបាល អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បងប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​បាន​វិលត្រឡប់ មកកាន់​ប្រទេស​ខ្លួន​វិញ គឺ​តម្រូវ​ឲ្យ​បងប្អូន​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​មណ្ឌល​ចត្តា​ឡីស័​កនៅ​កន្លែង ដែល​បាន​កំណត់​ដើម្បី​យក​សំណាក​ទៅ​វិភាគ​ឲ្យបាន​គ្រប់​ចំនួន​៣​ដង តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​ណែនាំ​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ទាំង​អស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការពិនិត្យ​តាមដាន​នូវ​រាល់​សុខភាព​របស់​បងប្អូន ព្រមទាំង​ការយកចិត្ត ទុកដាក់ ហើយ​ការដឹកជញ្ជូន​បងប្អូន​ពលករ​មកពី​ប្រទេស​ថៃ នៅតែ​បន្ត​ធ្វើ​ការដឹកជញ្ជូន​យក​មក​ចូល​មណ្ឌល​ចត្តា​ឡី​ស័កជា​ប្រចាំ​ថ្ងៃ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.