ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ករណី​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩​លើ​ពលករ​១០​នាក់​នៅ​ខេត្ត​ប៉ៃលិន គឺជា​ករណី​នាំចូល​ពី​ប្រទេសជិតខាង​មិនមែន​ឆ្លង​ក្នុង​សហគមន៍​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ប៉ៃលិន​) ៖ ​លោកជំទាវ​បណ្ឌិត​បាន​ស្រីមុំ គណៈ​អភិបាលខេត្ត​ប៉ៃលិន សូម​ជំរាប​ជូន​ពុក​ម៉ែ​បងប្អូន​ទាំងអស់​អោយបាន​ជ្រាប​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផេក​(Ban Sreymom Page) ក្នុងនាម​គណៈ​:​អភិបាលខេត្ត​ប៉ៃលិន ជំរាប​ជូន​ពុក​ម៉ែ​បងប្អូន​ទាំងអស់​អោយបាន​ជ្រាប ករណី​បាន​រកឃើញ វិជ្ជមាន​មេរោគ កូវី​ដ​-១៩ លើ​ពលករ ១០​នាក់​ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន​នោះ គឺជា​ករណី​នាំចូល​ពី​ប្រទេសជិតខាង​។​

ដោយ​មាន​ការចូលរួម​សហការ​គ្រប់​បណ្តា​អង្គភាព​ពាក់​ពន្ធ័យើង​គ្រប​គ្រង​អ្នកចំណាក​ស្រុក​ដែល​វិល​ចូល​ប្រទេស​វិញ បាន​យ៉ាង​ល្អ ដោយ​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​សំណាក និង​ធ្វើ​ចត្ថា​ឡី​ស័ក រយះពេល ១៤ ថ្ងៃ ដូច្នេះ​ករណី វិជ្ជមាន ១០​នាក់​ខាងលើ ជា​ករណី នាំចូល​និង​ស្ថិតក្រោម​ការឃុំខ្លួន​ដាច់​ដោយឡែក​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត​បាន​យ៉ាង​ម៉ត់ចត់​បំផុត មិនមែន​ជា​ករណី​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍ ខេត្ត​ប៉ៃលិន​យើង​ទេ ចំពោះ​បងប្អូន​មាន​ករណី វិជ្ជមាន​ក៍​យើង​បាន​ត្រៀម​លក្ខ​ណះ​រួច​ជា​ស្រេចសំរាប់​ជា​ទីកន្លែង​ព្យាបាល​ផងដែរ ។​

​ដូច្នេះ​សូម​ពុក​ម៉ែ​បងប្អូន​ទាំងអស់​កុំ​មាន​ការភ័យខ្លាច និង​ជឿ​តាម​ព័ត៍មាន​មិន​ពិត​ជា​ការ​ញុះញង់​របស់​ជន អគតិ​មួយចំនួន​តូច​ដែល​មាន​បំណង អោយមាន​ភាពចលាចល​នៅក្នុង​ខេត្ត​យើង ។​

​ជាមួយ​គ្នា​លោកជំទាវ​អភិបាលខេត្ត ក៍​បាន​អំពាវនាវ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រួមដៃគ្នា ទប់ស្កាត់​មេរោគ​ដ៍​កាច​សាហាវ​មួយ​
​នេះ​អោយបាន​ជា​ដាច់ខាត គឺ :

1- បើ​មាន​បងប្អូន​កូនចៅ ឬ អ្នកជិតខាង​យើង​លបលួច​ចូល​មក​ដោយ​មិន​បាន​ឆ្លងកាត់​ការពិនិត្យ​សុខភាព​សូម​ផ្តល់​ពត៍​មាន​ដល់​ក្រុមការងារ​
​យើង​នៅ​និង​មូលដ្ឋាន​ជា​បន្ទាន់​ដើម្បី​យក​គាត់​មក​ពិនិត្យ​សុខភាព ដើម្បី​សុខភាព​គ្រួសារ​យើង និង សហគមន៍​យើង ។​

2- សូម​បងប្អូន​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ពី អនាម័យ លាងដៃ​អោយបាន​ញឹកញាប់ ពាក់​ម៉ាស់​ជាប់​ជាប្រចាំ រក្សា​គម្លាត​ពីគ្នា (​ជៀសវាង​ការជួបជុំ​គ្នា​ច្រើន ) ។​

​នៅក្នុងផេក​បណ្តាញ​សង្គម​ខាងលើ លោកជំទាវ​អភិបាលខេត្ត​ក៍​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សូម​ជំរាប​សរុប​ថា ខេត្ត​ប៉ៃលិន​មិន​មាន​ការឆ្លង​នៅក្នុង​សហគមន៍​នោះ​ទេ ( យើង​រួម​គ្នា​យើង​ឈ្នះ )៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.