ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ឧត្តមសេនីយ៍ឯក ស ថេត គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ជូន​សព​របស់លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត ក្រោយ​គេ​បាញ់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ដឹកនាំ​ស្នងការរង នាយការិយាល័យ និង​មន្ត្រី​ជាច្រើនរូប ចូលរួម​ពិធី​បុណ្យសព គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ស័ក្តិ​វរសេនីយ៍ឯក​ជូន​សព​របស់លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត ហៅ ញ៉ក់ ដែល​ត្រូវបាន​ជនដៃដល់​បាញ់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​នៅក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯ​កស្នង​ការ បានបង្ហាញ​អារម្មណ៍​នឹក​ស្រណោះ សោកស្តាយ​ដែល​បាត់បង់​មន្ត្រី​ដ៏​សកម្ម​ម្នាក់ ដោយ​គាត់​តែងតែ​បំពេញការងារ​បាន​យ៉ាង​ល្អ​ជូន​អង្គភាព ក៏ដូចជា​ការចូលរួម​សហកា​រណ៍ ក្នុង​ការបង្ក្រាប​បទល្មើស​នានា ជាច្រើន និង​បាន​ចូលរួមចំណែក​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេលកន្លងមក​។​

​សូមបញ្ជាក់​ថា លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត អាយុ​៤១​ឆ្នាំ ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មានកូន​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ជា​មន្ត្រី​ដ៏​ល្អ មួយរូប បាន​លះបង់​ក្នុង​ការបម្រើ​សង្គម ជាតិ ហើយ​គាត់​ក៏​មាន​ការ​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​មិត្ត​រួម​ការងារ​ទាំងអស់​ផងដែរ​។​

​លោកស្នងការ​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត ផងដែរ​។ ជាមួយ​នោះ​ដែរ​លោក​ស្នងការ ក៏​បាន​នាំយក​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន ដើម្បី​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​សព​ទៀតផង​។​

​គួរ​ជម្រាប​ថា លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ចំនួន​៩​គ្រាប់ ត្រូវ​ក្បាល​១​គ្រាប់ ត្រូវ​ខ្លួន​២​គ្រាប់ ដោយសារតែ​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ហេតុការណ៍​បាញ់ប្រហារ​បណ្តាលឲ្យ​មាន​ការភ្ញាក់​ផ្អើល ស្ទើរតែ​មួយ​រាជធានី​ភ្នំពេញ បាន​កើតឡើង​នា​យប់​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៉ី ត្រង់​មុខ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.