ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​អាជ្ញាធរ​ចុះ​ណែនាំ​ពលរដ្ឋ​ទាំង​យប់​នៅ​ខណ្ឌដូនពេញ ដើម្បី​កុំ​ឲ្យមាន​ការជួបជុំ​ក្នុងឱកាស​បុណ្យ​ណូអែល ទប់ស្កាត់​ការឆ្លង​រី​ករាល​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​យប់​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​ចុះ​រៀបចំ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​បន្ត​ខិតខំ​ផ្សព្វផ្សាយ​វិធានការ​ការពារ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​មូលដ្ឋាន​សំខាន់ៗ​មួយចំនួន ក្នុង​ឱកាស​បុណ្យ​ណូអែល ដែលជា​បុណ្យ​របស់​បរទេស​។​

​ទីតាំង​ដែល​អាជ្ញាធរ​ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​នេះ គឺ​ខាង​មុខ​ព្រះបរមរាជវាំង​, សួនច្បារ​តាម​បណ្ដោយ​មាត់ទន្លេ ចាប់​ពី​ខាង​មុខ​ផ្សារ​រាត្រី រហូត​ដល់​សួនច្បារ​ស្ពាន​នាគ កោះ​ពេជ្រ​, សួនច្បារ​សម្ដេច ហ៊ុន សែន ខាង​មុខ​ណាហ្គា​វើល​, សួនច្បារ​ព្រះ​បរម​រតន​កោដ្ឋ​, សួនច្បារ​វិមានឯករាជ្យ​, សួនច្បារ​វត្ត​បទុម​វ​តី និង​ទីតាំង​សាធារណៈ​មួយ​ចំនួន​ទៀត​ក្នុង​មូលដ្ឋាន​។​

​ដើម្បី​ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​ចរាចរណ៍ ឲ្យបាន​ល្អ​ប្រសើរ​នោះ រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​ប្រើប្រាស់​វិធានការ និង​មធ្យោបាយ​សរុប​រួមមាន រថយន្ត​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចំនួន​០២​គ្រឿង​, រថយន្តស្ទូច​ចំនួន​០១​គ្រឿង​, រថយន្ត​របស់​រដ្ឋបាល​ខណ្ឌ ចំនួន ០៤​គ្រឿង បំពាក់​ឧបករណ៍​ផ្សព្វផ្សាយ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដាក់​ផ្សព្វផ្សាយ​នៅ​តាម​គោលដៅ​សំខាន់ៗ​។​

​ក្នុងនោះ​លោក​អភិបាល បាន​ចាត់​ឲ្យ​លោក ចាន់ គន្ថេ​ត អភិបាលរងខណ្ឌ បាន​ដឹកនាំ​កម្លាំង​ដោយឡែក​មួយ​ក្រុម ដើម្បី​ចុះ​ពិនិត្យ ណែនាំ​តាម​បណ្ដា​មូលដ្ឋាន អាជីវកម្ម សេវាកម្ម ក្នុង​វិស័យ​ទេសចរណ៍ ក្លឹប​កំសាន្ត បៀរហ្គាឌិន រង្គសាល ភោជនីយដ្ឋាន ឲ្យ​គោរព​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូលរួម​អង្គការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.