ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ខ្សែច្រវ៉ាក់​ផលិតកម្ម បន្លែ​សុវត្ថិភាព នៅក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល​) ÷​ស្រុក​ស្អាង​គឺជា​ស្រុក​មួយ ស្ថិត​នៅ​ប៉ែក​ខាងត្បូង​នៃ​ទី​រួម​ខេត្ត​កណ្តាល ដែលមាន ១១ ឃុំ ១២០ ភូមិ ប្រជាជន​សរុប​ចំនួន ២១៩ ៨៣០​នាក់ ១១២ ២៣៣ ជា​ស្ត្រី មាន​ប្រជាជន ៥៣,៤% ប្រកប​របរ​ដាំ​ដុះ​ដំណាំ​សាក​វប្បកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម និង​មាន​របរ​ក្រៅពី​កសិកម្ម​ប្រមាណ ៤៦,៦% ដូចជា​សិប្បកម្ម សេវាកម្ម រោងចក្រ ។​

​ស្រុក​ស្អាង​មាន​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ ១៧ ១៥០ ហិកតា ក្នុងនោះ​ដំណាំ​ស្រូវ ១០ ៤៥០ ហិកតា​, ដំណាំ​បន្លែ ៥ ២០០​ហិកតា និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត ។ នៅក្នុង​ឆ្នាំ​២០១៦ ផ្ទៃ​ដី​ដាំ​ដំណាំ​បន្លែ​នៅក្នុង​ស្រុក​ស្អាង មាន​ចំនួន​ប្រមាណ ៤៦០០ ហិកតា ទទួលបាន​បរិមាណ​ផល​ចំនួន ២៨ ៣៥៩​តោន ក្នុង​មួយ​ឆ្នាំ ។​

​ដោយ​មាន​ការគាំទ្រ​យ៉ាង ពេញទំហឹង ពី ឯកឧត្តម​អភិបាលខេត្ត អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដៃគូ​អភិវឌ្ឍ​ន៏ នានា មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាល ក្រោម​យកចិត្តទុកដាក់ និង ចង្អុលបង្ហាញ ពី ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង តាមរយៈ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង (BFP) ពី​ឆ្នាំ​២០១៧ ដល់ ២០១៩ កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) និង​គម្រោង​ផ្សេងៗ​ទៀត ដោយ​ផ្តោត​សំខាន់​លើ​ជំរុញ​កំណើន​ផលិតកម្ម​បន្លែ​នៅ​តំបន់​ដែល​មាន​សក្តានុពល ផ្សារភ្ជាប់​ទៅ​នឹង​ទីផ្សារ ។​

​ក្រុម​ការងារ​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន បង្កើត​ជា​ក្រុម ឬ​បណ្តុំ​អាជីវកម្ម ផលិត​បន្លែ​សុវត្ថិភាព ដោយ​បញ្ចូល​បច្ចេកទេស​ថ្មីៗ​ទទួល​បាន​ទិន្នផល​ខ្ពស់ ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ផ្សារភ្ជាប់​ជាមួយ​ក្រុម​ឈ្មួញ​ប្រមូល​ទិញ ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ឈានទៅដល់​ការចុះ​កិច្ចសន្យា​រវាង​អ្នក​ផលិត អ្នកផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​ឈ្មួញ ឬ​ក្រុមហ៊ុន​ប្រមូល​ទិញ​ផលិតផល​បន្លែ​របស់​ពួកគាត់ តាមរយៈ​នៃ​ការអនុវត្តន៍​គោ​លន​យោ​បាល​នៃ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​។​

​កត្តា​ទាំងនេះហើយ បាន​ធ្វើ​អោយ​ផលិតកម្ម​បន្លែ​នៅ​ក្នុងស្រុក​ស្អាង​មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេស​នៅក្នុង​ឆ្នាំ​២០២០ នេះ​ស្រុក​ស្អាង ការផលិត​បន្លែ មាន​និន្នាការ​កើនឡើង ៥ ១៦៩ ហិកតា ហើយ​ទទួលបាន​បរិមាណ​ផល​ចំនួន​ប្រមាណ​ជា ៤២ ១៧៦ តោន ក្នុង​មួយ​ឆ្នាំ ស្មើនឹង ១១៥,៥៥ តោន​/​ថ្ងៃ ដោយ​មាន​កិច្ចសន្យា​ប្រមូល​ទិញ និង ផ្តល់​ធាតុ​ចូល ចំនួន ៣០ កិច្ចសន្យា តាមរយះ ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ (NAV) ក្រុមហ៊ុន​មាស​បៃតង​, ក្រុមហ៊ុន​ស៊ី ជេ​(CJ), ក្រុមហ៊ុន​អ៊ី អេ ស៊ី​(EAC), ក្រុមហ៊ុន​ស្ពៃ​រំដេង​, ក្រុមហ៊ុន​សួន​ធម្មជាតិ​(NG), ក្រុមហ៊ុន​ប៉ៃ​តង​ស្រស់​, ក្រុមហ៊ុន​ក្នុងស្រុក និង ក្រុមហ៊ុន​ផ្តល់​ធាតុ​ចូល​កសិកម្ម មួយចំនួនទៀត ។​

​បច្ចុប្បន្ន នៅក្នុង​ស្រុក​ស្អាង​មាន​សហគមន៍​កសិកម្ម ចំនួន ១២ បណ្តុំ​អាជីវកម្ម​ចំនួន ៣៥ បណ្តុំ ក្នុងនោះ​មាន​សហគមន៍​ចំនួន ៥ និង​បណ្តុំ​អាជីវកម្ម​ចំនួន ១៨ បណ្តុំ​កំពុង​ធ្វើ​ការងារ​ពាក់​ពន្ធ័ទៅ​ផលិតកម្ម​បន្លែ សុ​វ​តិភាព ( GAP និង បន្លែ​សរីរាង្គ ស្តង់ដា PGS ) ។​

​ក្រុមហ៊ុន ដែល​បាន​សហការ ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាល ជាមួយ​សហគមន៍ បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព ដោយ​បាន​យក​ផលិតផល​ធ្វើតេស្ត នៅ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​សុវត្ថិភាព រួម​មាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ (NAV) ,​ក្រុមហ៊ុន​មាស​បៃតង​, ក្រុមហ៊ុន​ស៊ី ជេ​(CJ), ក្រុមហ៊ុន​អ៊ី អេ ស៊ី​(EAC), ក្រុមហ៊ុន​ស្ពៃ​រំដេង​, ក្រុមហ៊ុន​សួន​ធម្មជាតិ​(NG), ក្រុមហ៊ុន​ដាវ​ណ្ណ , ក្រុមហ៊ុន REMEC ក្រុមហ៊ុន​ប៉ៃ​តង​ស្រស់​,​ផ្សារ UrBIO .. .​។​

​បន្លែ​ដែល​ចេញពី​ស្រុក​ស្អាង​ត្រូវបាន​នាំ​ចូល​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ផ្សារ​ទំនើប និង​ហាង​លក់​បន្លែ​នានា ផ្សារ​ចុង​សប្តាហ៍​ក្រុង​តាខ្មៅ និង​នាំចេញ​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.