ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​អភិបាល​ខេត្ត​កំពត​ស្នើ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់ឆ្នេរ​បង្កើនល្បឿន​ដោយ​គោរព​តាម​ផែនការ និង​ប្លង់​កូន​មេ​អាប​លក្ខណៈ​បច្ចេកទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មាន​សក្ដានុពល​វិស័យ​ទេសចរណ៍​ជាច្រើន ដោយ​មាន​កន្លែង​កម្សាន្ត ដ៏​ទាក់ទាញ​ថ្មីៗ សម្បូរបែប ហើយ​បច្ចុប្បន្ន ត្រូវបាន​បង្កើតឡើង​ជា​ហូ​ហែរ និង​បាន​កំពុងអភិវឌ្ឍន៍ ដោយ​ក្នុង​នោះ​ខេត្ត​កំពត​ក៏​បាន​បង្កើត​ជា​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្តរ​បស់​ខេត្ត ដើម្បី​បង្កើន​ការទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ផង​ដែរ​។​

​ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ ឆ្នេរ​ខ្សាច់​សប្បនិ​មិត្តិ​ដែល​ត្រូវបាន​កំណត់​ឈ្មោះ​ថា ជា​“​ឆ្នេរ​មាស​សម្តេច តេ​ជោ​”​នោះ នៅ​មិនទាន់​ស្ថាបនា​រួចរាល់​នៅឡើយ​ទេ ហើយ​អភិបាលខេត្ត​កំពត​ក៏​បាន​នឹង​កំពុង​ខិតខំ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លើ​បញ្ហា​នេះ​ផង​ដែរ​។

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​លទ្ធផល​គម្រោង​អភិវឌ្ឍ​ឆ្នេរ​ខ្សាច់​សប្ប​និមិត្ត ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន IGB របស់​លោក​ឧកញ៉ា​ជា សុខ​ហេង ប្រធាន​ក្រុមហ៊ុន ទទួល​សិទ្ធិ​វិនិយោគ ពី​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ “CDC”​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ពិសេស​ជាង​នេះ គឺ​ការចុះពិនិត្យ លើ​លទ្ធផល​នៃ​ការស្តារ​ឃ្លង​ក្នុង​តំបន់​អភិវឌ្ឍន៍​នេះ ដើម្បី​ឲ្យ​ទូក​នេសាទ​អាច​ចេញ ចូល​បាន តាម​សំណើ​របស់​ប្រជា​នេសាទ ដែល​គម្រោង​នេះ​ស្ថិតនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​មាន​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​ផងដែរ​។​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការចុះ​មក​ពិនិត្យ​នា​ឱកាស​នោះ មិនមែន​ដើម្បី​ចេតនា​ឬ​ការបង្អាក់​ដំណើរ​របស់​ក្រុមហ៊ុន​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ដើម្បី​ចុះ​មក​ពិនិត្យ លើ​បញ្ហា​ប្រឈម​មួយចំនួន រួម​សហការ​គ្នា​ដោះស្រាយ និង​អំពី​លទ្ធផល​នៃ​ដំណើរការ​សាងសង់ ស្ថាបនា ថា​តើ​ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់ និង​អនុវត្ត​ផែនការ​ប្លង់គោល​មេ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​និង​ទទួលបាន​លទ្ធផល​កម្រិត​ណា​។ ហើយ​ពិសេស​ផង​ដែរ​នោះ​ការជំរុញ​ល្បឿន ការសាងសង់​ឆ្នេរ​ខ្សាច់​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​ទូទៅ​ឲ្យបាន​ឆាប់រហ័ស ព្រោះ​រដ្ឋបាល​ខេត្ត​គឺជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ដោយ​មិន​អាច​ចេះតែ​បណ្តែតបណ្តោយ ឲ្យ​ក្រុមហ៊ុន​ជួប​បញ្ហា​ប្រឈម​ហើយ​មិន​មាន​ការដោះស្រាយ ហើយ​ក្រុមហ៊ុន​ផ្អែក​លើ​ហេតុផល​យ៉ាងនេះ យ៉ាងនោះ ដែល​ធ្វើឲ្យ​ដំណើរការ​អភិវឌ្ឍន៍​មានការយឺត​យ៉ាវនោះ​ឡើយ​។

​លោក ជាវ តា​យ បានបញ្ជាក់​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ថា​ត្រូវ​អភិវឌ្ឍ​ហើយ យើង​ត្រូវ​នាំគ្នា សហការ ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍន៍​នោះ ដោយ​ត្រូវ​ធ្វើ​ជា​បណ្តើរៗ​មិនអាច​រង់ចាំ ឬ​ប្រើ​លេស​ហេតុផល​ច្រើន​បានទេ ព្រោះ​នៅក្នុង​កិច្ចសន្យា​សុំ​ធ្វើការ​អភិវឌ្ឍន៍ ក៏​បាន​កំណត់​ពេល​ច្បាស់លាស់​រួច​ហើយ​ដែរ​។ លោក អភិបាលខេត្ត ក៏​បាន​ណែនាំ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​បង្កើន​ល្បឿន​ការងារ​របស់​ខ្លួន ហើយ​ត្រូវ​បង្កើន​កម្លាំង គ្រឿងចក្រ​ឲ្យបាន​ច្រើន​ដើម្បី​បញ្ចប់​ការងា​រ​តាម​ផែនការ​ដែល​បាន​កំណត់ទុក​។

​ដោយឡែក​ចំពោះ​ការស្តារ​ឃ្លង​ក្នុង​តំបន់​អភិវឌ្ឍ​គម្រោង​នេះដែរ គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប បន្ទាប់ពី​មាន​សំណើ​ប្រជា​នេសាទ ដែល​មិន​អាច​បើកទូក​ចេញ ចូល​បាន ព្រោះ​ឃ្លង​ចាស់​មាន​សភាព​គោក​រាក់ ហើយ​បច្ចុប្បន្ន​ទូក​ប្រជា​នេសាទ​ត្រូវ​ចត​នៅ​ឆ្ងាយ​ពី​ឆ្នេរ​។ ជាមួយនេះ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់ឆ្នេរ ធ្វើការ​ស្តារ ប៉ុន្តែ​ត្រូវ​គោរព តាម​គំនូស​ប្លង់​បច្ចេកទេស ដែល​មាន​ការចូលរួម​សហការ​ពី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ឲ្យនៅ​តិច​បំផុត​សម្រាប់​ជា​ប្រយោជន៍​ប្រើប្រាស់​សាធារណៈ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.