ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

អាជ្ញាធរ​តាម​ខណ្ឌ​ចុះ​ពិនិត្យ​ទីតាំង​ធ្វើ​អាជីវកម្ម​ផ្សេងៗ ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្រោយ​បទបញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ពិនិត្យ​មើល​ទីតាំង​ប្រកប​អាជីវកម្ម​ផ្សេងៗ ក្នុង​មូលដ្ឋាន​ដើម្បី​បន្ដ​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ -១៩​។​

​ជាក់ស្ដែង​ក្រោយ​ទទួលបាន​បទបញ្ជា​នេះ នៅ​យប់​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ក៏ដូចជា​តាម​បណ្តា​ខណ្ឌ បាន​បន្ត​ដឹកនាំ​បញ្ជា​ឲ្យ​អភិបាលរង​ទទួលបន្ទុ​ក​តាម​សង្កាត់​នី​មួយៗ ចុះ​ត្រួតពិនិត្យ​នៅ​តាម​សង្កាត់​ដែល​ខ្លួន​ទទួលខុសត្រូវ​។​

​ក្នុងនោះដែរ លោក​អភិបាលខណ្ឌ លោក​អភិបាលរង លោក​អធិការនគរបាល​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ លោកនាយក​រដ្ឋបាល បាន​បន្ត​ដឹកនាំ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ទីតាំង​ទាំងឡាយណា ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​បិទ និង​ណែនាំ​កន្លងមក​។​

​សម្រាប់​ខណ្ឌដូនពេញ លោក ចាប ឌី​ណា នាយក​រដ្ឋបាល​ខណ្ឌ បាន​ប្រាប់​អោយ​អ្នកសារព័ត៌មាន​ដឹងថា ជា​លទ្ធផល ទីតាំង​ម៉ាស្សា កោស​ជប់ អាជីវកម្ម ភោជនីយដ្ឋាន ក្លឹប​កំសាន្ត បាន​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​ទាំងស្រុង​ហើយ​។ ដោយឡែក នៅតាម​សង្កាត់​លោក លោកស្រី​អភិបាលរងខណ្ឌ បាន​ចុះ​អនុវត្តន៍​វិធានការណ៍​ដូចខាងក្រោម​៖

*​ណែនាំ​ទៅ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព​មាន​ម៉ាស់ មាន​អាល់កុល មានជេល​លាងដៃ ភ្ញៀវ​ចេញ​ចូល​មិនឲ្យ​លើស​ពី​២០​នាក់​ឡើយ​

*​ការផ្សព្វផ្សាយ​តាម​មេក្រូ ផ្តល់ព័ត៌មាន ទៅដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍ ការចែក​ម៉ាស់ ការបិទ​ប៉ូស្ទ័រ ដើម្បី​ចូលរួម​ក្នុង​ការទប់ស្កាត់​ការរីក រាលដាល​ជំងឺ​កូវី​ដ​១៩

*​ចំពោះ​ការរៀប​អាពាហ៍ពិពាហ៍ ការរៀបចំ​ខួបកំណើត ពិធីបុណ្យ​ផ្សេងៗ និង​ការជួបជុំ​បែប​សាសនា ទីតាំង​ក្លឹប​កីឡា​តាម​បណ្តា​ខាងក្នុង និង​ខាងក្រៅ​សណ្ឋាគារ​មិនមាន​ទេ ត្រូវ​បាន​បិទ​ជា​ស្ថាពរ​

*​តាម​ទី​រួម​ផ្សារ​ទាំង​បី លោក​ប្រធាន​ផ្សារ និង​លោកស្រី​អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី បាន​ចាត់ចែង​ចែក​ម៉ាស​ទៅ​ដល់​បងប្អូន​អាជីវករ​លក់​បន្លែ ផ្លែឈើ​តាម​កញ្ច្រែង​ល្អី​ផងដែរ​។​

​សូម​រំលឹក​ថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ៣៤៨​នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣០៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤២​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.