ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បិទ​អាជីវកម្ម អញ្ជើញ​ម្ចាស់​ហាង និង ប្រមូល​សំភារៈ​ពាក់ព័ន្ធ យក​មក​រក្សាទុក​នៅ រដ្ឋបាល​ខណ្ឌដូនពេញ ប្រសិនបើ​ល្មើសបទបញ្ជា​ក្នុង​ការអនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ÷​នា​ថ្ងៃ​សៅរ៍ ៥ រោច ខែ​មិគសិរ​ ​ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដាក់ចេញ​ជា​ផែនការ​ដល់ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ សង្កាត់​ទាំង​១១ ត្រូវ​បន្ត​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ទី​សប្បាយភាព​នានា ដែល​អាជ្ញាធរ​ខណ្ឌ បាន​ចុះ​អប់រំ​ណែនាំ​អោយ​បិទ​ជា​បណ្ដោះអាសន្ន ក្នុងកំឡុងពេល អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩ ក្នុង​ព្រឹត្តិការណ៍​ត្តិ​សហគមន៍ ២៨​វិច្ឆិកា ។​

​ក្នុង​ករណី​ម្ចាស់​អាជីវកម្ម នៅតែ​បន្ត​លួចលាក់​ប្រកប​អាជីវកម្ម នោះ​រដ្ឋបាល​ខណ្ឌដូនពេញ និង ចាត់វិធានការ បិទ​អាជីវកម្ម​ជា​ស្ថាពរ ដោយ​អញ្ជើញ​ម្ចាស់​អាជីវកម្ម​មក​ធ្វើការ​អប់រំ​ណែនាំ​នៅ​រដ្ឋបាល​ខណ្ឌដូនពេញ និង ធ្វើការ​ដក់ហូត​សម្ភារៈ ពាក់ព័ន្ធ​យក​មក​រក្សាទុក​នៅ​រដ្ឋ​បាល​ខណ្ឌ ដោយ​ពុំ​ដោះស្រាយ​ជូន​វិញ​ឡើយ ។​

​ទទឹម​គ្នា​នេះ រដ្ឋបាល​ខណ្ឌដូនពេញ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​សភាព​ហ្នឹង​នរ​ចូលរួម​សហការ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ (​ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) បើ​មិន​មាន​ការចាំបាច់ សូម​នៅក្នុង​ផ្ទះ មើល​ការ​ឃុំគ្រង​កូនចៅ​សមាជិកគ្រួសារ​ខ្លួន​ឲ្យបាន​ល្អ និង​មិនត្រូវ​មាន​ការជួបជុំ​គ្នា​ច្រើន​កុះករ (​លើសពី ២០​នាក់​) នោះឡើយ​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ ​ករណី​ជំងឺ កូវី​ដ​-១៩ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទូរស័ព្ទ​លេខ​៖ ០១២ ៨២៥ ៤២៨ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.