ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ភ្លេចខ្លួន​ក្នុង​ការការពារ​ចំពោះ​ជំងឺ​កាច​សាហា​វកូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា កូវី​ដ​១៩ បាន​ជះឥទ្ធិពល​ខ្លាំង​មក​លើ​សេដ្ឋកិច្ចពិភពលោក និង ដោយឡែក​ពលរដ្ឋ​កម្ពុជា​ខ្លះ ដែល​មាន​ជីវភាព​ក្រីក្រ​ស្រាប់​ទៅហើយនោះ​ក៏​រឹតតែ​លំបាក​ខ្លាំង​មួយកម្រិត ទៀត​។​

​លោក​បាន​បន្ថែមថា បែបនេះហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គិតគូ ចំពោះ​ពលរដ្ឋ​ក្រីក្រ ខ្វះខាត​ទាំងអស់​ដែល មាន​ប្រមាណ​ជា ៧០​ម៉ឺន​គ្រួសារ នៅ​ទូទាំង​ប្រទេស ឱ្យ​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ សម្រាប់​រដូវ​កូវី​ដ​១៩​នេះ ដែល​បាន​ចាប់ផ្តើម​តាំងពី​ខែ​មិថុនា ឆ្នាំ​២០២០​។​

​លោក​បន្តថា ក្នុង​១​ខែៗ​រាជរដ្ឋាភិបាល​បាន​ចំណាយ​អស់​ប្រមាណ​ជាង ៣១​លាន​ដុល្លារ​អាមេរិក ហើយ​កម្មវិធី ផ្តល់​ប្រាក់ឧត្ថម្ភ​សម្រាប់​រដូវ​កូវី​ដ​១៩​នេះ អាច​នឹង បិទ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​នេះ តែ​រាជរដ្ឋាភិបាល​ក៏​អាច នឹង​ពិចារណា​ក្នុង​ការបន្ត​ការឧបត្ថម្ភ​បន្ត​ទៀត​ក្នុង​ករណី​ដែល​ចាំបាច់​ណាមួយ​នោះ​។​

​ជាថ្មី​ម្តងទៀត លោក វង សូ​ត នៅតែ​បន្ត​អំពា​វនា វ​ដល់​ពលរដ្ឋ​សូមកុំ​ភ្លេចខ្លួន​ក្នុង​ការបន្ត​ការការពារ​ចំពោះ​ជំងឺ​កាច​សាហា​វកូវី​ដ​១៩​នេះ ឱ្យ​បាន​ជាប់លាប់​បំផុត ដោយ​ត្រូវ​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់ ក្រសួង​សុខាភិបាល​ដូចជា ត្រូវ​ពាក់​ម៉ាស​ការពារ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ជែល រក្សា គម្លាត​សុវត្ថិភាព ហើយ​បើ​មាន​អាការៈ កណ្តា​ស ក្អក​ញឹកញាប់ ក្តៅខ្លួន​ខ្លាំង​ជាដើម សូម​ប្រញាប់​ទៅរក សេវា​សុខាភិបាល​ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជូន ដោយ​មិន​ត្រូវ​សម្ងំ​នៅ​តែ​ក្នុងផ្ទះ​ឡើយ​។ ការធ្វើ​បែប នេះ គឺ​ដើម្បី​ការពារ​ខ្លួនឯង​ផង គ្រួសារ​ផង និង​សហគមន៍​ផង​ពី​ជម្ងឺ​កូវី​ដ​១៩​។​

​ការលើកឡើង​របស់ លោក វង សូ​ត បាន​ធ្វើ​ឡើងខណៈ​លោក និង​លោកស្រី លោក កែវ ពិសិដ្ឋ អ្នក​តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​លោកស្រី ព្រមទាំង លោក លោកស្រី​មួយចំនួនទៀត បាន​ផ្តួចផ្តើម​ធ្វើ​បុណ្យផ្កា​សាមគ្គី​មួយ ដើម្បី​ប្រមូល បច្ច័យ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្តបុ​ទុម​ប្រឹ​ក្ស ហៅ​វត្ត​ព​ពេល ស្ថិតក្នុង​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​បច្ច័យ​ដែល​ទទួលបាន​នា​ពេល​នេះ​មាន​២០០​លាន​រៀល​។​

​កម្មវិធី​បុណ្យ​បាន​ប្រព្រឹត្តទៅ​តាម​ទំនៀមទម្លាប់ ក៏​មាន​ការចូលរួម​ពី លោក លោកស្រី មន្ត្រី​អ្នកមុខអ្នកការ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាច្រើនរូប និង​បាន​ប្រារព្ធ ពិធី​ក្រុង​ពាលី ធ្វើ​បទ​នមស្សការ​ព្រះ​រតនៈ ត្រ័យ សមាទានសីល និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​ប​រិត្ត និង​សម្តែងធម៌​ទេសនា​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​បំផុត ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា នា​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លុះ​ព្រឹក​ថ្ងៃ ថ្ងៃ​សៅរ៍​ទី​២៨ ខែ​ឆ្នាំ​ដដែល ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ធ្វើ​ពិធី​ដង្ហែ​អង្គ ផ្កា​ប្រទក្សិណ​បី​ជុំ​ព្រះវិហារ រួច​វេរ​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​ដារ​ឆ្លងបុណ្យ​ផ្កា​សាមគ្គី​នេះ​ដែល​ប្រមូល​បច្ច័យ បាន​ប្រមាណ​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​ការកសាង​សមិទ្ធផល​ចំ​បាច់​នានា​ក្នុង​វត្តបុ​ទុម​ប្រឹ​ក្ស ហៅ​វត្ត​ព​ពេល ស្ថិតក្នុង​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នេះ​។​

​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ បាន​សំណូមពរ​ដល់​ពលរដ្ឋ​ទូទៅ​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជម្ងឺ​កូវី​ដ​១៩ ដែល​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ សម្រាប់​ពិភពលោក​នៅ​ឡើយ ហើយក៏​ពុំ​ទាន់​មាន​វ៉ាក់សាំង​ប្រឆាំង​វា​នៅឡើយ​ដែរ​។​

​ជាមួយគ្នា​នោះ លោក កែវ ពិសិដ្ឋ អ្នក​តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន ក្រុមការងារ​ចុះ​ជួយ​ឃុំ​ពពេល និង​លោកជំទាវ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​លោក សាន ខុន សមាជិក ក្រុមប្រឹក្សាឃុំ​ពពេល​ដែល​កំពុង​មាន​ជម្ងឺ និង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​ផ្ទះ​ស្ថិតក្នុង​ភូមិ​ខ្សាក ដោយបាន ណែនាំ​លោក​ឱ្យ​ទៅរក​សេវា​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឆាប់​ជាសះស្បើយ​ពី​ជម្ងឺ និង​ជូនពរ​លោក សាន ខុន ឱ្យ​រួចផុត​ពី​ជម្ងឺ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បាន​វិលត្រឡប់​ទៅ​បំរើ​ពលរដ្ឋ​ម្ចាស់ឆ្នោត​វិញ ព្រមទាំង​បាន សម្តែង​នូវ​ការកោតសរសើរ​ដល់​ស​មាជិក​ក្រុមប្រឹក្សាឃុំពពេល​រូបនេះ ដែល​បាន​ខិតខំ​បំពេញ​ការងារ​ជូន ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នា​ពេលកន្លងមក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.