ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ ==> ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ ==> ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន រាប់បាត្រព្រះសង្ឃ ៧៩អង្គ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព ដែលពលីជីវិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ==> កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន!

សមត្ថកិច្ច​អធិការ​ក្រុងប៉ៃលិន ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​០២​នាក់​ដកហូត​បាន​វត្ថុ​តាង​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៤៨​គ្រាប់ និង​ម៉ា​ទឹកកក​មួយ​កញ្ចប់​តូច​

សមត្ថកិច្ច​អធិការ​ក្រុងប៉ៃលិន ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​០២​នាក់​ដកហូត​បាន​វត្ថុ​តាង​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៤៨​គ្រាប់ និង​ម៉ា​ទឹកកក​មួយ​កញ្ចប់​តូច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ កម្លាំង​អធិការនគរបាល​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុស្ត៏រ​ដ្ឋ​បាលស​ង្កា​ត់​ទូល​ល្វា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​លីម វាសនា អធិការ​ក្រុងប៉ៃលិន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​០២​នាក់   ។ ហេតុ​ការចុះ​បង្ក្រាប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៤ និង​២០​នាទី រសៀល ថ្ងៃទី ២២ ខែ​ធ្នូ​ឆ្នាំ ២០១៤  ស្ថិតនៅ​ផ្ទះ​ជនសង្ស័យ​ក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ជនសង្ស័យ​ដែល ឃាត់ខ្លួន​ទាំង ពីរ​នាក់​ទី​១-​ឈ្មោះ ហាយ ស្រី​ខួច ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ជា​អ្នក​ចែកចាយ​ថ្នាំញៀន រិបអូស​បាន​គ្រឿងញៀន​យ៉ាម៉ា​ចំនួន ៤៨ គ្រាប់ និង​ម៉ា​ទឹកកក ១​កញ្ចប់​តូច​មាន​ទីលំនៅ​ភូមិ​អូរ​តា​ពុក​ក្រោម​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន ។ ទី​២-​ឈ្មោះ ចាន់ ចំរើន ហៅ​ទី​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ជា​អ្នក​ប្រើប្រាស់​រិបអូស​បាន​ថ្នាំ​យ៉ាម៉ា​០១​គ្រាប់ មាន​ទីលំនៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​    ​
​លោក លឹម វាសនា អធិការនគរបាល​ក្រុងប៉ៃលិន​បានឲ្យដឹងថា​៖​ប្រតិបត្តិ​ចុះបង្ក្រាប់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​គឺ​ទទួលបាន​សេចក្តីរាយការណ៍​ថា​មាន​ករណី​ប្រើប្រាស់​ថ្នាំញៀន​នៅ​ក្នុង​ចំការចេក​ត្រង់ចំណុច​ខាងក្រោយ​សណ្ឋាគា​ហង្ស​មាស ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម​សង្កាត់​ទួល​ល្វា ពេលនោះ​កម្លាំង​ប៉ូលីស​បាន​ចុះ​ទៅ​ភ្លាមៗ​ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ចំរើន ខណៈពេល​កំពុង​ជក​ថ្នាំញៀន​នៅ​ក្នុង​ចំការចេក​នោះ​។​នៅពេល​សាកសួរ​ជនសង្ស័យ ឈ្មោះ ចាន់​ចំរើន​បាន​សារភាព​ថា​ខ្លួន​បាន​ទិញ​ថ្នាំញៀន​នោះ​ពី​ស្រី្ត​ម្នាក់​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ក្រោយ​មក​កម្លាំង​អធិការ​ក្រុង បាន​ចុះ​ទៅ​ធ្វើ​ការឆែកឆេ​ផ្ទះ​ស្ត្រី​ជា​ជនសង្ស័យ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក សេង ផានិត ព្រះរាជអាជ្ញា​រង​ខេត្ត​ប៉ៃលិន និង​បាន​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤៨​គ្រាប់​និង​ម៉ា​ទឹកកក​ចំនួន ០១ កញ្ចប់​តូច លាក់ទុក​នៅក្នុង​ពោះវៀន​ម៉ូតូ​នៅ​ក្រោម​គ្រែ​ក៏​ឃាត់ខ្លួន​តែម្តង ។​

​លោក​អធិការ​បន្ត​ថា ៖ ជនសង្ស័យ​ឈ្មោះ ចាន់ ចំរើន បាន​សារភាព​ថា​គេ​មិន​បាន​ចែកចាយ​ថ្នាំញៀន​ទេ​គឺ​គេ​គ្រាន់តែ ប្រើប្រាស់​ប៉ុណ្ណោះ​។​ចំនែក​ជនសង្ស័យ​ឈ្មោះ ហាយ ស្រី​ខួច បាន​សារភាព​ថា​គេ​ពិតជា​បាន​រកស៊ី​លក់​គ្រឿងញៀន​ប្រាកដ​មែន ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវបាន​កសាង​សំនុំរឿង​បញ្ចូន​មក​ស្នងការន​គ​បាល​ខេត្ត​ប៉ៃលិន​ព្រមទាំង​បញ្ជូនបន្ត​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕
​រិទ្ធ ចំរើន​

2014_12_28c 2014_12_28b-(1) 2014_12_28b 2014_12_28b-(4) 2014_12_28b-(3) 2014_12_28b-(2)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.