ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ទៅកាន់​វត្ត​ជ្រោយ​ស្នោ ស្ថិតក្នុង​ភូមិ​ជ្រោយ​ស្នោ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រីរាជការ ក្រោម​ឱវាទ​ក្រសួង ដង្ហែ​កឋិនទាន​សាមគ្គី​ទៅកាន់​វត្ត​ជ្រោយ​ស្នោ ស្ថិតនៅ​ភូមិ​ជ្រោយ​ស្នោ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល ដើម្បី​នាំយក​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​អស់កាល​ត្រីមាស​។​

​កឋិនទាន​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ បាន​ជួបជុំ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​នៅ​ទីស្តីការក្រសួង ដើម្បី​ចូលរួម​ពិធី​ក្រុង​ពាលី​ប្រារព្វ​ធ្វើ​បទ​នមស្សការ​ព្រះ​រតន​ត្រៃយ៍ និង​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត រួច​សម្តែង​ធម្មទេសនា លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៦៖០០​ព្រឹក ជួបជុំ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​នៅ​ទីស្តីការក្រសួង ដង្ហែ​ដោយ​រថយន្ត​ឆ្លងកាត់​រាជធានី​ភ្នំពេញ បន្ត​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១ ឆ្លងស្ពាន​កោះធំ ឆ្ពោះ​ទៅកាន់​វត្ត​ជ្រោយ​ស្នោ ដែល​ជា​វត្ត​ដាច់ស្រយាល ក្នុងចំណោម​វត្ត​ដាច់ស្រយាល​ទាំងឡាយ​ក្នុង​ស្រុក​កោះធំ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ឃើញ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​បាន​ស្រុះស្រួល មូលមតិ​គ្នា​រៀបចំ​បុណ្យ​កឋិនទាន​សាមគ្គី​នេះ​ឡើង​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា និង​ស្មារតី​សាមគ្គីភាព​យ៉ាង​ជិតស្និទ្ធ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា «​យើង​មាន​ឱកាស​ធ្វើ​បុណ្យ​ធ្វើ​ទាន​កសាង​នូវ​សេចក្តី​ល្អ គឺ​ដោយសារ​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​»​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បួងសួង​ដល់​ទេវតា​ប្រទាន​ពរជ័យ សិរី​មង្គល វិបុល​សុខ កើតមាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប និង​សូម​ជួប​តែ​ពុទ្ធពរ ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ជូន​នូវ​កុសលផល​បុណ្យ​ចំពោះ​មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ សូម​បាន​សុខ ចម្រុងចម្រើន មាន​សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​រៀង​រហូត​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.