ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ទាហាន​យាម​ដី​លោក​ឡោ​កហួប្រមូល​លុយ​ពី​ក្រុម​ឆក់​ត្រី​រាប់រយ​គ្រឿង​អ្នក​មិន​បង់​ប្រាក់​ត្រូវ​ចាប់​ដាក់​ខ្នោះ​បង្ខំ​យកលុយ​ចាប់​១​លាន​ទៅ​២​លាន​រៀល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កណ្តាល ៖ ប្រភព​ពី​ប្រជា​នេសាទ​ត្រី​នៅ​តំបន់​ចុង​ខ្សាច់ ស្រុក​កៀនស្វាយ និង​តំបន់​ប្រឡាយ​យាយ​បូ ជាប់​ព្រំប្រទល់​ស្អាង គឺ​នៅ​ចំណុច​ដី​បឹង​របស់​លោក​ឡោក​ហួ បាន​ទិញ​នោះ បាន​រាយ​ការ​ណ៏មកថា ជា​រៀងរាល់ឆ្នាំ មាន​ទាហាន​យាម​ដី​អោយ​លោក​ឡោក​ហួ មួយក្រុម​ដឹកនាំ​ដោយ​ឈ្មោះ ម៉ែន សុធី ហើយ​មាន​ទាំង​អ​វុ​ធ​វែង​ខ្លី​ច្រូងច្រា ង​ដើរ​គំរាម​ក្រុម​អ្នក​ឆក់​ត្រី​តាម​តំបន់​នោះ​អោយ​បង់លុយ​អោយ​ពួកគេ​ដោយ​ទូក​ឆក់​១​គ្រឿង​ត្រូវ​តែ​បង់លុយ​អោយ ម៉ែន សុធី ទាហាន​កាង​ឆក់​កាង​ដី​បឹង​នោះ​ចាប់​១៥;២០​មឺ​ុ​នរៀល​ក្នុង​១​រដូវ ។​

​ប្រជា​នេសាទ​បាន​បន្តថា បើ​មិន​បង់លុយ​តាម​ការកំណត់​នេះ​ទេ ត្រូវ​ពួកគេ​ដេញ​ចាប់​ប្រផាប់​ប្រភីង បាញ់កាំភ្លើង​រត់​បែក​ទឹក​សំពោង​ឥឡូវ​ណ្នឹ​ង ហើយ​តែ​ពួក​គេ​ចាប់បាន​នោះ ត្រូវ​ដាក់​ខ្នោះដៃ ឬ​ចងស្លាបសេក និង​ក្រមា​យក​មក​ទុក​ក្នុង​រោង​ចាំ​ដី​មួយ​យប់​ទៅ​ពីរ​យប់ រហូត​ប្រពន្ទ​កូនឬ​អ្នក​ផ្ទះ​រក​លុយ​បាន​ទៅ​លោះ ទើបបាន​ត្រឡប់​មក​រកស៊ី​បាន​វិញ ហើយ​ត្រូវតែ​បង់​ប្រាក់​ជូន​លោក​ទាហាន​ខាង​លើ​នោះ ដូច​គេឯង​អីចឺង​ទើប​បាន​សុខ​។​

​ប្រភព​បាន​បញ្ជាក់ថា ឈ្មោះ ម៉ែន សុធី នេះ​អតីត​ជា​ទាហាន​នៅ​ស្រុក​កៀនស្វាយ ហើយ​បច្ចុប្បន្ន​ជា​ជុំនួយការ​លោក​ឈៀ​
​ស៊ី​ដា​រ៉ា (​ហៅ​ម៉ាញ់​)​ជា​មេបញ្ជាការ​យោធា​សឹង​រង​ខេត្ត​កណ្តាល និង​ត្រូវបាន​លោក ឡោក ហួ ស្នើ​សុំ​យក​ទៅ​មើល​ការខុសត្រូវ​កន្លែង​ដីធ្លី​របស់​គាត់​នៅ​ចំ​ខាងលើ​នោះឯង ។​

​ទាក់ទិន​និង​ការចោទប្រកាន់​ខាងលើ​នេះ​ដែរ លោក ម៉ែន សុធី បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ពី​ព្រឹក​ថ្ងៃទី​៨​ខែ​មិនា​ឆ្នាំ​២០១៦​នេះ​ថា លោក​ពុំ​មាន​ការពា​ក់ព​ន្ទ័ណា​មួយ​ដូច​ការ​ចោទ​ខាងលើ​នេះ​ទេ ។ ខ្ញុំ​គ្មាន​ពេល​ឯណា​ទៅ​ធ្វើ​ដូច្នេះ​ឡើយ ហើយក៏​បាន​ផ្តាច់​ទូរ​សព្ធ័​ថា ជាប់​ទទួល​ឯកឧត្តម ឡោក ហួ មេ​គាត់​អញ្ជើញ​មកដល់ ។ ចំណែក​លោក ឈៀ ស៊ី​ដា​រ៉ា ដែល​ជា​មេបញ្ជាការ​យោធា​សឹង​រង​ខេត្ត​កណ្តាល​នោះ អ្នកយកព័័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​ធ្វើ​ការទំនាក់ទំនង​តាម​ទូ​រស​ព្ធ័​ពុំបាន ៕
​សហការី CanyS

 

20160313a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.