ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

​លោក​ផ្កាយ​២ ស៊ូ ម៉ា​រ៉ា​ឌី ប្រើ​មនុស្ស​ក្រៅ​ក្របខ័ណ្ឌ​ធ្វើការ​ជំនួស ចាំ​ប្រមូល​លុយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖​ប្រភព​ព័ត៌មាន​ពី​មន្ត្រីប៉ូលិស​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា លោក​ផ្កាយ​២ ស៊ូ ម៉ា​រ៉ា​ឌី បាន​ដេញថ្លៃ​ទទួលបាន​បេសកកម្ម​(P)​សម្រាប់​ខេត្ត​ស្វាយរៀង​។ ប៉ុន្តែ​លោក​មិន​បាន​ចុះ​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច​ដែល​មានចែង​ក្នុង លក្ខខណ្ឌ​នៃ​បេសកកម្ម​នោះទេ ហើយ​បាន​ប្រគល់ឲ្យ​លោក​វរសេនីយ៍ត្រី ជួប វណ្ណឌី ធ្វើការ​ជំនួស គ្រា​ដែល​ប្រភព​ផ្សេងទៀត​បាន​អះអាងថា លោក ស៊ូ ម៉ា​រ៉ា​ឌី បាន​លក់​P នោះ​ទៅឲ្យ​វ​រេស​នី​យ៍​ត្រី ជួប វណ្ណឌី ក្នុងតម្លៃ​យ៉ាងហោចណាស់​ពី​៤០០០​ទៅ​៥០០០​ដុល្លារ​ក្នុង​រយៈពេល​១​ខែ​។​

​លោក​ផ្កាយ​២ ស៊ូ ម៉ា​រ៉ា​ឌី អនុប្រធាននាយកដ្ឋាន​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​បាន​និង​កំពុង​រង​នូវ​ការ រិះគន់ថា បាន​លក់​បេសកកម្ម​(P) ដែល​លោក​ដេញថ្លៃ​បាន​ឲ្យទៅ​លោក​វរសេនីយ៍ត្រី ជួប វណ្ណឌី ហើយ​បាន​ប្រើប្រាស់​ជន​ស៊ីវិល​២​នាក់​ដែល​មិនមែន​ស្ថិតក្នុង​ក្របខ័ណ្ឌ ប៉ូលិស​ទៅ​បំពេញ​ការងារ​ជា​ប៉ូលិស​សេដ្ឋកិច្ច ដោយ​ម្នាក់​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​ម្នាក់​ទៀត​ឈរជើង​នៅ​ទី​រួម​ខេត្ត​ស្វាយរៀង​ដើម្បី​ប្រមូល​លុយ​។​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ទទួលបាន​សិទ្ធិ​ពី​លោក​ផ្កាយ​២ ស៊ូ ម៉ា​រ៉ា​ឌី លោក​វ​រេស​នី​យ៍​ត្រី ជួប វណ្ណឌី ក៏​បាន​ជ្រើសរើស​មនុស្ស​២​នាក់​ដែល​គេ​ដឹងថា មិន​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​សេដ្ឋកិច្ច​ឲ្យធ្វើ​ការងារ​ជា​ប៉ូលិស សេដ្ឋកិច្ច​ដោយ​ឲ្យ​ម្នាក់​ឈរជើង​នៅ​ច្រក​អន្តរជាតិ​បាវិត និង​ម្នាក់​ទៀត​ឈរជើង​នៅ​ទី​រួម​ខេត្ត​ស្វាយរៀង ខណៈ​ដែល​មនុស្ស​ទាំង​ពី​រ​នាក់​នេះ​មិនបាន​ប្រើ​ជំនាញ​ក្នុង​ការត្រួតពិនិត្យ មុខ​ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម​នោះ​ទេ ប៉ុន្តែ​ពួកគេ​អង្គុយចាំតែ​យកលុយ​ពី​ពួក​ឈ្មួញ​ដើម្បី​យក​មក​ញាត់​ក្នុង ហោប៉ៅ​លោក ជួប វណ្ណឌី ដែល​ទទួល​ម៉ៅការ​ពី​លោក​ផ្កាយ​២​។​

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​មន្ត្រី​ប៉ូលិស​ខេត្ត​ស្វាយរៀង​ម្នាក់​ដែល​សុំ​មិន ឲ្យ​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា មនុស្ស​២​នាក់​ដែល​លោក ជួប វណ្ណឌី ប្រើប្រាស់​ឲ្យ​ដើរតួនាទី​ជា​ប៉ូលិស​សេដ្ឋកិច្ច​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ បាវិត និង​ទី​រួម​ខេត្តស្វាយរៀង​នោះ​គឺ​ពួកគេ​មិន​បាន​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន ឡើយ និយាយ​រួម​គឺ​គេ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត និង​នាំឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​ក្រុម​អ្នករកស៊ី​នាំ​ទំនិញ​ចូល ហើយ​ការ​ថ្នាំងថ្នាក់​នោះ​ត្រូវ​ធ្លាក់​មក​លើ​មន្ត្រីប៉ូលិស​មូលដ្ឋាន​។​

​ចំណែក​មន្ត្រី​ប៉ូលិស​នាយ​កដ្ឋានសេដ្ឋកិច្ច​ក៏បាន​ធ្វើ​ការរិះគន់​ផងដែរ ចំពោះ​ការចេញ​បេសកកម្ម​(P) ឲ្យ​មន្ត្រី​ប៉ូលិ​សសេដ្ឋកិច្ច​ដែល​គេ​ឃើញ​ថា មន្ត្រីប៉ូលិស​ដដែលៗ ដែល​ទទួលបាន​P ជា​បន្តបន្ទាប់​។ ចំណែក​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ផ្សេង​ទៀត​រក​ការងារ​ធ្វើ​មិន​បាន ហើយ​ដើរ​ទាត់​ខ្យល់​ពេញ​មួយឆ្នាំៗ​។ យ៉ាងណា​ក៏​ដោយ​មន្ត្រី​ទាំងនោះ​បាន​ចោទប្រកាន់​ផងដែរ​ថា ការចេញ​P ម្តងៗ​គឺ​ត្រូវ​ចំណាយ​លុយ​រាប់ម៉ឺន​ដុល្លារ​ឯណ្ណោះ រហូត​មាន​ការដេញថ្លៃ​ថែម​ទៀត​។ ករណី​នោះ​គឺ​កើតមាន​ច្រំ​ដែលៗ​យូរ​ឆ្នាំ​មកហើយ ហើយ​ពុំ​មាន​ការកែទម្រង់​នោះទេ បើទោះជា​រាជរដ្ឋាភិបាល​កំពុង​ប្រកាស​អំពី​កំណែទម្រង់​ស៊ីជម្រៅ​ក៏ដោយ​។​

​ក្រុម​មន្ត្រី​ខាង​លើ​បាន​ចោទប្រកាន់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ប៉ូលិស សេដ្ឋកិច្ច​កំពុង​ងុប​ងល់​នឹង​ការដេញថ្លៃ​លក់​P ដែល​ជា​ប្រពៃណី​អាក្រក់​ដែល​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការដឹកនាំ ឬ​អាច​និយាយថា ជា​អំពើ​ពុករលួយ​ដុះ​ស្លែ​ក្នុង​នាយកដ្ឋាន​ដែល​មិន​អាច​កែប្រែបាន​។ ប៉ុន្តែ​អ្វី​ដែល​មជ្ឈដ្ឋាន​ទូទៅ​បាន​ដឹង​គ្រប់ៗ​គ្នា​នោះ គឺ​នាយកដ្ឋាន​សេដ្ឋកិច្ច គឺ​ជា​មជ្ឈមណ្ឌល​ដែល​រង​នូវ​ការរិះគន់​ខ្លាំងជាងគេ​ទាក់ទង​នឹង​អំពើ​ពុករលួយ ។​

​ពាក់ព័ន្ធ​ការលើកឡើង​ខាងលើនេះ សារព័ត៌មាន​យើង មិនទាន់​អាច​ទំនាក់ទំនង​លោក​ផ្កាយ​២ ស៊ូ ម៉ា​រ៉ា​ឌី និង​លោក​វរសេនីយ៍ត្រី ជួប វណ្ណឌី ដើម្បី​បញ្ជាក់​នៅ​ឡើយ ដោយសារ​ទូរស័ព្ទ​មិនអាច​ទាំ​នក់​ទំនង​បាន ៕

 

 

chanvanthoeun2016a

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.