ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ចេញ​សេចក្តីបំភ្លឺ ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព នគរបាល​ខេត្ត​ព្រៃវែង​៧​នាក់ ដែល​អនុវត្ត​ភារកិច្ច​លើស​ព្រំដែន នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​វិន័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីបំភ្លឺ ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព នគរបាល​ខេត្ត​ព្រៃវែង​ចំនួន ៧​នាក់ ដែល​បាន​អនុវត្ត​ភារកិច្ច​លើស​ព្រំដែន នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។ នេះ​បើ​តាម​សេចក្តីបំភ្លឺ ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​។​

​ករណីនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បំភ្លឺ​ដូចតទៅ​៖
១៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដីសម្រេច លេខ ៤៩០ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ ២០២០ សម្រេច​ដាក់​វិន័យ​ដោយ​រូបភាព​ផ្អាក​ការងារ​បណ្ដោះអាសន្ន ចំពោះ​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចំនួន​០៧​នាក់ ដោយ​រង់ចាំ​ការសម្រេច​ជាថ្មី​។​
២៖ យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​កសាង​សំណុំ រឿង​តាម​នីតិវិធី​ចំពោះ​ករណី​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា អត្តលេខ ៧១៨៦៨ ឋាន​: នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
៣៖ អំឡុង​ឆ្នាំ ២០១៩ លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី អត្តលេខ ៥៤០៧២ ឋានៈ ស្នងការរង​ទទួល​ការងារ គ្រឿងញៀន ធ្លាប់​បាន​ជាប់ចោទ​ពី​បទ​ជួញដូរ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី ភ្នំពេញ​ពុំ​បាន​រកឃើញ​ភស្តុតាង​ដាក់បន្ទុក​នោះឡើយ និង​បាន​សម្រេច​លើកលែង​ការចោទប្រកាន់​តាម​ដីកា​ដំណោះស្រាយ លេខ ៣១៦២ ស​.​ដ​.​ដ ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ថ្មីៗ​នេះ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​របស់​ស្នងការរង និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ទទួលបន្ទុក​ការងារ​គ្រឿងញៀន ចំនួន​៧​រូប បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ហិង្សា និង​យក​លុយ​ប្រមាណ​៤​លាន​រៀល ពី​ជនសង្ស័យ​ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​។​

​មន្ត្រីនគរបាល​ដែល​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ រួមមាន​៖ ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង​ទទួល​ផ្ទុក​ផែនកា​រងារ​ប្រឆាំង​គ្រឿងញៀន​, វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អនុសេនីយ៍ឯក ស៉ី បូ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​អនុសេនីយ៍ទោ យុន តា​រាស័ក្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​។​

​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២០៖៣០​នាទី កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ក្លោងទ្វា​វត្ត​រោងដំរី ស្ថិតនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្ត​ព្រៃវែង​។​

​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​ឈ្មោះ ថៃ សា​មាឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ហឿន រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ ជនសង្ស័យ​បាន​អះអាងថា មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រៃវែង បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​រួច​វាយ​ក្បាល​ពួកគេ និង​ហៅ​បក្ខពួក​មក​ព្រួត​គ្នា​ចាប់​វ៉ៃ​ក្រៀក​យក​ទៅ​ការិយាល័យ​ធ្វើ​ទារុណកម្ម ហើយ​ជម្រិត​ទារ​លុយ​បាន​សម្រេច ៤,០០០,០០០​រៀល​ទៀត​ផង ជា​ថ្នូរ​នឹង​ការដោះលែង​វិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.