ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​អភិបាល​រាជធានី​-​ខេត្ត ពង្រឹង​វិធានការ​ការពារ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ អំឡុង​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ សង​បុណ្យចូលឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីណែនាំ​មួយ ផ្ញើ​ទៅកាន់​អភិបាល​រាជធានី​-​ខេត្ត ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សង្គម តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុងអំឡុងពេល​ឈប់សម្រាក​ខាងមុខ​។​

​ខាងក្រោម​នេះ ជា​វិធានការណ៍​ផ្សេងៗ ដែល​ណែនាំ​ដោយ​ក្រសួង​មហាផ្ទៃ​៖
* ត្រូវ​គ្រប់គ្រង​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឲ្យបាន​ល្អ​ប្រសើរ ព្រមទាំង​ផ្ដល់​សេវា​ចាំបាច់​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​
* ត្រូវ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រម្មណីយដ្ឋាន អាជីវកម្ម ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឲ្យ​ត្រៀម​លក្ខណៈសម្បត្តិ​ក្នុងការ​ទទួលភ្ញៀវ​ទេសច​រ​ឲ្យបាន​ល្អ​ប្រសើរ ធានា​បាន​ទាំង​ការ​ស្នាក់នៅ ដំណើរ​កម្សាន្ដ ព្រមទាំង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​
* ទន្ទឹម​នេះ​ត្រូវ​មាន​រៀបចំ​ទឹក​អាល់​កុល ឬ​ជែល​សម្រាប់​លាងដៃ​នៅ​ច្រក​ចេញចូល និង​ត្រូវ​ចាត់​បុគ្គលិក​ដើម្បី​ធ្វើការ​វាស់​កម្ដៅ​ភ្ញៀវ​ទាំងអស់ មុន​នឹង​អនុញ្ញាតឲ្យ​ចូល​ក្នុងស​ណ្ឋា​គារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ឬ​អាហា​រដ្ឋា​ន ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សុវត្ថិភាព​សង្គម​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​
* ចំពោះ​ផ្សារ​ទំនើ​ង ផ្សារ​រដ្ឋ ឬ​ផ្សារ​ឯកជន ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់ និង​អ្នកគ្រប់គ្រង​រៀបចំ​ទឹក​អាល់​កុល ឬ​ជែល​សម្រាប់​លាងដៃ​នៅ​ច្រក​ចេញចូល និង​ចាត់តាំង​បុគ្គលិក​ឲ្យធ្វើ​ការវាស់​កម្ដៅ​ប្រជាពល​រដ្ឋ​ទាំងអស់ ដែល​ចូល​ទៅក្នុង​ផ្សារ​
* បន្ដ​ជំរុញ​ការអប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល សំដៅ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​ដោយ​គោរព​ឲ្យបាន​ជាប់​ជា​ប្រចាំ​នូវ​ទម្លាប់​ក្នុង​ការរស់នៅ​បែប​ថ្មី​
* ប្រើប្រាស់​យន្ដការ​ដែល​មាន​ស្រាប់ ដើម្បី​បន្ដ​ការគ្រប់គ្រង​ចលនា​របស់​ប្រជាពលរដ្ឋ និង​តាមដាន​ស្ថានការណ៍​វិវត្តនៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ក្នុង​ប្រទេស​ដើម្បី​អាច​ម្ចាស់ការ​បាន​ទាន់ពេលវេលា ក្នុង​ការសម្របសម្រួល ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​កើតមានឡើង​
* កៀរគរ​ការចូលរួម​សហការ និង​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ សង្គម​ស៉ីវិល វិស័យ​ឯកជន និង​សប្បុរសជន ក្នុង​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.