ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

លោក​វរៈសេនីយ៍ទោ សេង សុជាតិ ដឹកនាំ​កម្លាំង​ចុះ​បង្កា​ប​ទីតាំង​ជល់​មាន់នៅ​ក្រាំង​យ៉ូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ណ្តាល ៖ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ អ្នក​ក​ញៀន​ល្បែង​ជល់​មាន់​ចំនួន​បួន​នាក់ លោក​វរៈសេនីយ៍ទោ សេង សុជាតិ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​បាន​ដឹកនាំ​កងកម្លាំ​នគរបាល​ ជាតិ​ចុះ​បង្កា​ប​ទីតាំង​មាន់​ជល់​ចាប់​បាន​រួម​នឹង​វត្ថុតាង​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្អាង​បង្ក្រាប បន្ទាប់ពី​មាន​សេចក្តី​រាយ​ការ​ណ៏មកថា ទីតាំង​ជល់​មាន់​នេះ​បាន​កើតមាន​ជា​យូរ​មក​ហើយ​។

​លោក​វីរៈ​សេ​នីយ៏ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​មាន​ប្រសា​ស​ន៏​ថា ការ​ធ្វើ​ការបង្ក្រាប​ទីតាំង​ជល់​មាន​ដុះ​ស្លែ គឺ​ធ្វើឡើង​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ស្រុក​ស្អាង ក្រោយពី​ទទួលបាន​សេចក្តី​រាយ​ការណ៏​ពី​ពលរដ្ឋ នៅ​ក្បែរ​ទីតាំង​ជល់​មាន់​ដុះ​ស្លែ​មួយ​នេះ ស្ថិតនៅក្នុង​ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​លោក​អធិការ​បន្ត​ថា ការដឹកនាំ​កម្លាំង​ចុះបង្ក្រាប​នៅ​រសៀល​ង​ថ្ងៃទី​២៣ កុម្ភៈ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ជល់​មាន​ចំនួន​៤​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន ក្នុងនោះ​មាន​ដូចជា​មាន់​ឈ្មោល​ចំនួន​៥​ក្បាល កន្ត្រក​ដាក​មាន់​ចំនួន​៦ និង​សំបក​ស្កុត​សម្រាប់រំ​ខ្នាយមាន់​មួយចំនួន​។ ចំណែក​អ្នក​ញៀន​ល្បែង​ទាំង​៤​នាក់​រួមមាន ទី​១.​ឈ្មោះ ផាន សេ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជម្ពូ​ព្រឹក ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ២.​ឈ្មោះ អ៊ឹង សុខ​នី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ៣. ឈ្មោះ សួន សុ​បញ្ញា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ ៤. ឈ្មោះ អេ​ន យូ​សុះ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​មុខរបរ​ទិញ​គោ មាន​ទីលំនៅ​ភូមិ​ត្រាំ​ខ្នា ឃុំ​សូ​ទី ស្រុក​បាទី ខេត្តតាកែវ​។

​ចំណែក​ម្ចាស់​ទីតាំង​នៅ​សង្វៀន​ជល់ មាន់​ខាងលើ​ឈ្មោះ ហេង មាន​ទីលំនៅ​ក្បែរ​សង្វៀន​ជល់​មាន់​ក្នុង​ភូមិ​ឃុំ​ខាងលើនេះ​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​នោះឡើយ ដោយសារ​ដឹង​មុន​រត់គេចខ្លួន​បាត់​។​

​លោក សេង សុជាតិ អះអាង​ថា​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ទាំងនេះ លោក​បាន​ស្នើ​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ស្នើសុំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​ដោយ សហការី​

 

FB_IMG_1456283566074 FB_IMG_1456283548339

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.