(ភ្នំពេញ) ÷ថ្ងៃសៅរ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញប្រគល់ ប័ណ្ណសមធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៩២គ្រួសារ បន្ថែមទៀត សម្រាប់សង្កាត់ទាំង០៩ ក្នុងខណ្ឌដូនពេញ ជាជំហានទី០៣ ក្នុងនោះលោកអភិបាល ក៏បានឧបត្ថម្ភ ថវិកា និង គ្រឿងឧបភោគបរិភោគមួុយចំនួនដែលជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋដែលទើបទទួលបានប័ណ្ណសមធម៌នេះផងដែរ ។
លោក សុខ ពេញវុធ បានអញ្ជើញប្រគល់ ប័ណ្ណសមធម៌ ជូនដល់បងប្អូនប្រជាពលរដ្ធក្រីក្រចំនួន១៩២គ្រួសារបន្ថែមទៀតសម្រាប់សង្កាត់ទាំង០៩
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ






