ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នៅ​សាលប្រជុំ​ទុរេន សាលាខេត្ត​កំពត​។ សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ប្រធានកិត្តិយស អនុសាខា​ក្រុង ស្រុក ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង ស្រុក និង​ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន​៣៨​រូប​។

​លោក ជាវ តា​យ បាន​មានប្រសាសន៍ថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ការតាមដាន​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយ​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​ទុក្ខ​ដោយ​មិន​មាន​ការជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី ខេត្ត​ឡើយ​។ ក្នុងនោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគល់​អំណោយ​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​រួមមាន អង្ករ​១៥​តោន ថវិកា​២០.០០០. ០០០​រៀល និង​អាវ​ពោង​ចំនួន​៣០០​អាវ​។

​លោក​បាន​ថ្លែង​កោតសរសើរ​ដល់​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ប្រធានកិត្តិយស អនុសាខា​ក្រុង ស្រុក ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង ស្រុក និង​ក្រុម​ប្រតិបត្តិ មាន​ការសហការ​ល្អ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​ទទួល​បាន​លទ្ធ​ផល​ល្អ និង​បន្ត​ខំប្រឹង​បន្ថែម ដើម្បីឲ្យ​សាខា​កាកបាទ​ក្រហម​ខេត្ត​មាន​ការរីកចម្រើន​ទៅមុខ និង​បន្ត​កៀរគរ​សប្បុរសជន​ជាតិ អន្តរជាតិ ក្រុមហ៊ុន​ឯកជន មន្ត្រីរាជការ ដើម្បី​ចូលរួម​ជា​វិភាគទាន​ទ្រទ្រង់​គាំទ្រ​សកម្មភាព​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ក្នុង​ការជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដែល​កំពុង​ជួប​នូវ​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ជួប​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ទៀត ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​។​

​ក្នុងស្ថានភាព​ដែល​ពិភពលោក​ក៏ដូចជា កម្ពុជា​យើង​ជួប​វិបត្តិ​នូវ​ជំងឺ​កូវី​ដ​១៩ ទាំង​ថ្នាក់​ដឹកនាំ និង​សមាជិក សមាជិកា​សាខា​កាកបាទ​ក្រហម​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត តែង​បាន​រួម​សហការ​គ្នា​ល្អ ជាមួយ​អាជ្ញាធរ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​បាន​ដោះស្រាយ​ការខ្វះខាត​ជូន​ប្រជាពលរដ្ឋ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគម​ន៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ឆ្លៀត​ក្នង​ឱកាស​នោះ​លោក​ប្រធាន​ក៏​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ ឯកឧត្តម លោក​ឧកញ៉ា លោក​ឧ​កញ្ញ៉ា សប្បុរជន​គ្រប់​មជ្ឈដ្ឋាន​ដែល​កន្លង​មក​តែង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សាខា​កាកបាទក្រហម​ខេត្ត ជា​ថវិកា​ក្តី ជា​សម្ភារៈ​ក្តី ក្នុង​ការជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ខ្វះខាត​នៅ​មូលដ្ឋាន​។​

​សូម​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​លទ្ធ​ផល​ក្នុង​ឆមាស​ទី​១​ឆ្នាំ ២០២០​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​សម្រេចបាន ក្នុង​វិស័យ​ស្នូល​ទាំង​៤ ក្នុងនោះ​រួមមាន​ទី​១.​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទី ២.​ការងារ​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ ទី ៣.​ការងារ​លើកកម្ពស់ គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ និង​ទី ៤ ការអភិវឌ្ឍន៍​ស្ថាប័ន​និង​អភិវឌ្ឍ​ធនធាន ដែល​លទ្ធផល​ទាំងនេះ​បាន​ឆ្លើយតប​គ្រោះមហន្តរាយ​ហើយ​លទ្ធផល​ល្អ​ប្រសើរ​ក្នុងនោះ​បាន​ផ្ដល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន​២៩១៤​គ្រួសារ​( ស្មើនឹង​៦៩% ប្រៀបធៀប​ឆ្នាំ​២០១៩) ក្នុងនោះ​បាន​ផ្ដល់​ដោយ​អនុសាខា​ចំនួន ១២៤៣ គ្រួសារ​។

​កិច្ចប្រជុំ​ក៏​បាន​ដាក់​ទិសដៅ​បន្ត ជំរុញ​ការងារ​អភិវឌ្ឍន៍​សាខា​និង​អនុសាខា​ដែល​ក្នុងនោះ​គឺ​សកម្មភាព​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការងារ​រដ្ឋបាល​និង​ហិរញ្ញកិច្ច ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ និង​ការពិនិត្យ​តាមដាន​វាយតម្លៃ របាយការណ៍ របស់​សាខា​និង​អនុសាខា ដោយមាន​ផែនការ​សកម្មភាព​មួយ​ជាក់លាក់ និង​សាខា​មាន​ប្រព័ន្ធ​ពិនិត្យ​តាមដាន​វាយតម្លៃ​និង​របាយការណ៍​ដែល​មាន​ប្រសិទ្ធភាព​និង​ទៀងទាត់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.