ខេត្តស្វាយរៀង ៖ ក្រុមអាជីករផ្សារប្រសូត្របានសម្ដែងការខឹងសម្បារទៅលើលោកថូម៉ាក់ ប្រធានផ្សារប្រសូត្រ ដែលបានបណ្ដោយអោយកូនចៅធ្វើផ្គរព្យុះភ្លៀងស្រេចតែអំពើចិត្ត ដោយបានយកភាស៊ីលើសសៀវភៅបន្ទុកមួយទ្វេជាពីរ ។
យោងតាមក្រុមអាជីករបានអោយដឹងថា ក្រុមអ្នកយកភាស៊ីដែលក្រោមការបញ្ជារពីលោក ថូ ម៉ាក់ តម្រូវអោយប្រជាពលរដ្ឋក៏ដូចជាអាជីករបង់ភាស៊ីដោយម៉ូតូ១គ្រឿងតម្លៃ៥០០រៀល អ្នកភាស៊ីយក១ ០០០រៀល អ្នកលក់បន្លែមួយល្អីក្នុងសៀវភៅបន្ទុក ឲ្យយកតម្លៃ២០០រៀល ជាក់ស្តែងអ្នកភាស៊ីយកតម្លៃ ១ ០០០រៀលត្រីមួយកញ្ជ្រែងឬកម្ពឹសកន្លះចានដែកតូចយក១៥០០រៀលថ្លៃដី១០០ រៀល ឆាត់៥០០រៀល ដែលសរុបមកអាជីវករក្នុងម្នាក់ ត្រូវចំណាយអស់២៦០០រៀល ក្នុងមួយព្រឹក ធ្វើឲ្យពួកគាត់អ្នកសាងយកមកលក់បន្តគឺចំណេញត្រឹមតែបន្តិចបន្តួចថ្ងៃខ្លះ ខាតចូលដើមក៏មានដែរ។
អាជីវករបានលើកឡើងបន្តទៀតថា ការយកតម្លៃភាស៊ីថ្លៃ គឺជារឿងមួយ ប៉ុន្តែពួកគាត់នៅមានចំងល់ថាថ្លៃភាស៊ីដែលពួកគាត់បានបង់ជារៀងរាល់ថ្ងៃ ដែលក្នុងនោះ មានរួមទាំងថ្លៃអនាម័យផងនោះ តែហេតុអ្វីបានជាទុកគំនរសំរាមគរស្អុយតាមដងផ្លូវ និងជុំវិញផ្សារ និងក្នុងផ្សាមួយចំនួនផងដែរ ខណៈដែលអ្នកយកភាស៊ីមិនជួយសម្អាតឱ្យស្អាតផងនោះទេ ។
ជាមួយគ្នានេះដែរ ក្រុមអាជីវករបាន សំណូមពរសុំឲ្យ អាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ដោៈស្រាយឲ្យម្ចាស់ផ្សារលោក ថូ ម៉ាក់ និងលោក និច សុន យកភាស៊ីផ្សារយកសេវាតាមសៀវភៅបន្ទុក ! កុំប្រើហិង្សាលើអ្នកលក់ដូរមួយកញ្ច្រែងមួយល្អី សម្រាប់ក្រពះរស់ មួយថ្ងៃៗ ។
ក្រុមអាជីករក៏បានលើកឡើងទៀតថា រាជរដ្ឋភិបាលដែលបានដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានខិតខំកសាងប្រទេសតាំងពីបាតដៃទទេ អោយមានការរីកចំរើន និងបានកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយផ្នែកធំ ប៉ុន្តែអ្នកដែលធ្វើអោយប្រជាពលរដ្ឋក្ដៅក្រហាយ និងកាន់តែក្រនោះ គឺលោក ថូ ម៉ាក់ ប្រធានផ្សារប្រសូត្រ បានធ្វើស្រែលើខ្នងរាស្ត្រជញ្ជក់ឈាម ប្រជាពលរដ្ឋ តាមរយៈគៀបយកភាស៊ីលើសសៀវភៅបន្ទុក ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ថូ ម៉ាក់ ប្រធានផ្សាប្រសូត្របានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា លោកពិតជាទទួលស្គាល់ថា កូនចៅរបស់លោកពិតជាបានយកភាស៊ីលើសសៀវភៅបន្ទុកមែន ដោយលោកបានសំអាងថា តំលៃទំនិញលើទីផ្សារមានតំលៃថ្លៃ ហើយណាមួយក្រុមអាជីករខ្លះបានយកទំនិញដាក់លក់នៅខាងមុខផ្សារ ធ្វើអោយគ្មានរបៀបរៀបរយ ហើយសុខចិត្តអោយលុយអ្នកទារភាស៊ីលើស ព្រោះលក់កន្លែងខាងក្នុងមិនសូវដាច់ ។ ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋបានលើកឡើងថា អោយតែផ្សារវិនិយោគរបស់លោក ថូ ម៉ាក់ មានភាពរញែររញៃលក់ដូរគ្មានសណ្ដាប់ធ្នាប់ យកផ្លូវសាធារណៈលក់ដូរយ៉ាងអនាធិបតេយ្យ និងយកភាស៊ីលើសសៀវភៅបន្ទុកជាដើម មិនត្រូវបានស្ថាប័នដែលពាក់ពន្ធ័ក៏ដូចជាអាជ្ញាធរខេត្តបើលភ្នែកមើលនោះទេ ឬមួយលោក ថូ ម៉ាក់ មានខ្នងបង្អែកក្រាស់ឃ្មឹកហើយមើលទៅ ?៕




