(ភ្នំពេញ) ÷នាថ្ងៃច័ន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក នី សាមិត្ត ប្រធាន ការិយាល័យសាធារណៈការ និង សណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយផ្លូវលេខ ១៣៦ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ដោយធ្វើការ រុះរើសំយ៉ាប តុ កៅអី ផើងផ្កា រួមទាំងរនាំងរឹងមាំបិតបាំងចិញ្ចើមផ្លូវសាធារណៈមួយចំនួន ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះឃើញថា មានបងប្អូនប្រជាពលរដ្ឋចំនួន០៥ផ្ទះ បានចូលរួម ដោយរុះរើសំយ៉ាបផ្ទះដោយខ្លួនឯង ក្រៅពីនោះរដ្ឋបាលខណ្ឌ បានទុករយៈពេលជូនគាត់៣ថ្ងៃ សម្រាប់ការរុះរើដោយខ្លួនឯង។
គណ:បញ្ជាការឯកភាពខណ្ខដូនពេញ បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារ:តាមបណ្ដោយផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ





