ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​ថែទាំ​សុខភាព និង​ខិតខំ​បង្កបង្កើន​ផល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត​មានប្រសាសន៍​ដោយ​ណឺនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋា​ន​ត្រូវ​ចេះ​រក្សា​អនាម័យ ពិសេស​ខិតខំ​បង្កបង្កើន​ផល​ដាំ​ដំណាំ​រួមផ្សំ​កុំ​ទុក​ដី​ឲ្យនៅ​ទំនេរ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​ឲ្យបាន​កាន់តែ​ប្រសើរ​។​

​នេះ​ជាកា​ផ្តាំផ្ញើ របស់លោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុងឱកាស​ចុះ​សួរសុខទុក្ខ និង​ចែក​ស្បៀងអាហារ ជា​គ្រឿងឧបភោគ បរិភោគ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ចំនួន​២៧​គ្រួសារ នៅ​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០២០​។​ដោយ​ពិធី​នោះ ក៏​មាន​ការចូលរួម​អម​ដំណើរ​ពី លោក ភុ​ន សារ​ពេជ្រ ប្រធាន​សម្ព័ន្ធ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​លោក ប៉ាង ណាត ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រាច ព្រមទាំង​អស់លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ស្រុក កម្លាំង​សមត្ថកិច្ច​ទាំងបី និង​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក ជឹង ផល្លា បាន​លើកឡើង​ទៀត​ថា តាំងពីដើម​រៀងមក​និង​បច្ចុប្បន្ន​បើទោះបី​កម្ពុជា​ទាំងមូល ក៏​ដូចជា​ខេត្ត​កែប កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ក្តី ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ នៅតែ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​។

​ជាមួយគ្នានេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ​។ ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​រៀបចំ​ផែនការ ដើម្បី​ជួយសង្គ្រោះ​ស្ថានភាព គ្រួសារ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​ជា​ជំ​ហ៊ានៗ​ផងដែរ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ទោះជា​យ៉ាងណាក្តី ក្នុងនាម​ជា​ប្រធា​ក្រុមប្រឹក្សា​ខេត្ត លោក​សូម​លើកទឹកចិត្ត និង​ជំរុញ​ដល់​ពលរដ្ឋ​ទាំង​អស់ ត្រូវ​គិតគូរ​រឿង​សុខភាព​ជា​សំខាន់ និង​ត្រូវ​បន្ត​អនុវត្ត​វិធានការ​នានា ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩​។ ទន្ទឹមគ្នានេះ ស្រប​ពេល​រដូវវស្សា​វ​ចូលមក​ដល់ ភ្លៀង​ចាប់ផ្តើម​ធ្លាក់ ប្រជាពលរដ្ឋ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ឲ្យបាន​ច្រើន ព្រោះ​មាន​តែ​វិស័យ​កសិកម្ម​នេះ​ទេ ដែល​អាច​ជួយ​ជ្រោមជ្រែង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​សាកល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​។

​សូម​ជម្រាប​ផងដែរ​ថា បើ​តាម​ការលើកឡើងរ​បស់ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា សម្ភារ​: ស្បៀងអាហារ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ទាំងនេះ គឺជា​ការឧបត្ថម្ភ​ពី​សំណាក់ លោក ជឹង ផល្លា ប្រធាន​ក្រុុមប្រឹក្សា​ខេត្ត ដែល​លោក​បាន​គៀរគរ​សម្រាប់​បន្ត​មក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ការខ្វះខាត​ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូវី​ដ ១៩ ហើយ​សម្ភារ​: ស្បៀង​អាហារ​ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ ទាំង​២៧​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម មី​ម៉ា​ម៉ា​១​កេះ ត្រីខ​១០​កំប៉ុង ទឹកត្រី ៦​ដប ទឹក​សុទ្ធ​វី​តាល់​១​កេះ និង​ថវិកា​ចំនួន​២​មុឺន​រៀល​។

​បន្ទាប់មក ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សហការី ព្រមទាំង​ក្រុម​ការងារ ក៏​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ស្វែង​យល់​ការដាំ​ដំណាំ​រួមផ្សំ និង​ពិនិត្យ​ទីតាំង​ច​ញ្ចឹម​មាន់រ​បស់បង​ប្អូនប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​បន្ត​ទៅ​ប្រគល់​ផ្ទះ​២​ខ្នង​ជូន​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.