ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

កងកម្លាំង​អធិការដ្ឋាន​ស្រុក​កោះ​ធំ​ឃាត់​ខ្លន​មេ​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្រុក​កោះធំ ៖ កាលពី​ថ្ងៃ​ទី​២១​ខែ​កុម្ភះ​ឆ្នាំ​២០១៦​កង កម្លាំង​នគរបាល​ស្រុក​កោះធំ ខេត្ត​កណ្តាល​បាន​ចុះ​បង្កា​ប​មុខសញ្ញា​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ( កន្ទុយលេខ ) នៅ​ថ្ងៃ​ទី​២១​ខែ​កុម្ភះ​ឆ្នាំ​២០១៦ វេលា​ម៉ោង ១៦:០០​នាទី ដែល​មាន​ទី​កន្លែង​កើតហេតុ នៅ​ចំណុច​ភូមិ​ចុង​ខ្សាច់  ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ជនសង្ស័យ ០១ នាក់ (​ឃាត់ខ្លួន​) ១/-​ឈ្មោះ សាម  វណ្ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល ។

វត្ថុតាង​ចាប់យក  ១/-​ក្រដាស​កត់​កន្ទុយលេខ​ចំនួន ០៦ សន្លឹក (​ធំ​០៣, តូច​០៣) ។​ ២/-​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ។​ ៣/-​ប្រាក់​រៀល​ចំនួន ៤៩៦.៤០០ រៀល ។​ ៤/-​ប្រាក់​វៀតណាម​ចំនួន ៤៩៨.០០០ ដុង ។​ ៥/-​ម៉ូតូ​ម៉ាក PCX ពណ៏​ស ចំនួន ០១ រឿង ។​

​ករណី​ឃាត់ខ្លួន​នេះ​នៅ​ពេលវេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ដល់​ចំណុច​ខាងលើ ហើយ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ កំពុង​ជឹះ​ម៉ូតូ​ដើរ​ប្រមូល​ផូយ​កន្ទុយលេខ ។ ឃើញ​ដូចនេះ កម្លាំង​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​ខាងលើ ចំណែក​អ្នក​កត់​កន្ទុយលេខ​ប្រមាណ ០៦ ទៅ ០៧ នាក់​ជា​កូន​ស៊ីវ​បាន​រត់គេចខ្លួន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ។​

​ជនសង្ស័យ​បាន​សារភាពថា ៖ រូបគេ​ទទួល​ស៊ីសង​ដោយ​ខ្លួនឯង ដោយ​មិន​បាន​យក​បន្ត​ទៅ​ណា​ទៀត​ឡើយ ។ ចំពោះ​ករណី​នេះ កម្លាំង​ជំនាញ​នគរបាល​​យុត្តិធម៌​ស្រុក​កោះធំ កំពុង​ធ្វើ​ការសាកសួរ​តាម​នីតិវិធី ៕
​ដោយ សហការី (CanyS)

 

20160221re1 (1) 20160221re1 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.