ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​មក​សាលាខេត្ត កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​កន្លងមកនេះ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​អញ្ជើញ​មក​បិទ​វគ្គ សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​របស់​រដ្ឋបាល​ខេត្ត​កណ្តាល នៅ​សាលប្រជុំ​(​អាគ​B) ខេត្តកណ្តាល​សម្តេច​ក្រឡា​ហោម ស ខេង បាន​មានប្រសាសន៍​ ​ថា កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ប្រទេស​ជោគជ័យ​បំផុត​ ​ទី​៤​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ឆ្នាំ​២០១៥ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើនប្រមាណ​៧​ភាគរយ ដោយសារ​ការ​រី​ចំ​រើ ន​នៃ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ។

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥​និ ង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​សាលាខេត្ត​កណ្តាល កាលពី​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦​។ សម្តេច បាន​លើកឡើង​ថា ដោយ​មាន​ការចូលរួម​ចំណែក និង​ការគាំទ្រ ពី​ក្រសួង​ស្ថាប័ន​របស់​រាជ​រដ្ឋភិបាល ផ្នែក​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា បាន​ខិតខំ​អភិវឌ្ឍ​ខេ ត្ត​ឱ្យមាន​ការរីកចំរើន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត័ និង​អ​រូបវន្ត័​ក្នុង​វិស័យសេដ្ឋកិច្ច សង្គម រ ដ្ឋ​បាល ដែល​ចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោ ត​បរិ​យាប​ន្ន័ និង​ចីរភាព​។​

​សម្តេច​ក្រឡាហោម ក៏​បាន​មានប្រសាសន៍​បន្ត​ដែរ​ថា អាស្រ័យ​ដោយ​កិច្ច​ខិតខំ​ប្រឹង ប្រែង​ទាំងនេះ បានធ្វើឱ្យ​កម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​៧,៧% ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​ចុងក្រោយ​នេះ ដែល​ត្រូវបាន​ចា​ត់​បញ្ជូល​ជាប្រទេស​ក្នុងក្រុម​ឯក ទ​គ្គករ​កំណើន​ទាំង​៨​នៅលើ​ពិភពលោក​។ សម្រាប់​ឆ្នាំ​២០១៥​នេះ សេដ្ឋកិច្ច​កម្ពុជា​មានកំ ណើ​ន​ប្រមាណ​៧% ដោយសារ​ការរីកចំរើន​លើ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម​។​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​ម្នាក់​បាន​កើន​ពី​ ២៥៣​ដុល្លារ នៅក្នុង​ឆ្នាំ​១៩៩៨​ដល់ ១.២២៨​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥​។​លើ​មូលដ្ឋាន​នេះ អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ ពី​៥៣,២% នៅ​ឆ្នាំ​២០០៤ មក​ត្រឹម ១៣,៥% នៅ​ឆ្នាំ​២០១៤ ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ជោគជ័យ​បំផុត​ទី​៤ លើ​ពិភពលោក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ដោយ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ន៏​សហស្សវត្ស ក្នុង​ការកាត់បន្ថយ​អត្រា​ភាពក្រីក្រ​មុន​កាលបរិច្ឆេទ​កំណត់​នា​ចុងឆ្នាំ​ ២០១៥​។​

​ទន្ទឹម​ហ្នឹង​នោះ សម្តេច​ក្រឡាហោម ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ឆ្នាំ​២០១៦​នេះ ជា​ឆ្នាំ​ទី​៣ នៃ​ការអនុវត្តន៍​កម្មវិធី​កំណែទម្រង់ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រា​​ជ​រដ្ឋាភិបាល​សម្រាប់​នីតិកាលតី​៥​នៃ​រដ្ឋសភា និង​ក៏​ជា​ឆ្នាំ​ដែល​ប្រទេស​យើង​ត្រូវ​ត្រៀម​រៀប​​ចំ​ ការបោះឆ្នោត​ឃុំ សង្កាត់ លើក​ទី​៤ នា​ឆ្នាំ​២០១៧​ខាងមុខ​នេះ​ផង​ដែរ​។ ដូច្នេះ យើង​ត្រូវតែ​រួម​គ្នា​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់​ចំនួន​ ៣៖​រួមមាន​ទី​មួយ បន្ត​ខិតខំ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធា​រណៈ សំដៅ​បង្ក​ល​ក្ខ ណៈ​សម្បត្តិ​អនុគ្រោះ​ដល់​ការរីកចម្រើន​រឹងមាំ​បន្ថែម​ទៀត​នូវ​ លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​i និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​លើ​គ្រប់​វិស័យ​។ ទី​ពីរ បន្ត​ជំរុញ​ការអនុវត្តន៍​កម្មវិធី​កំ​ណែ ទម្រង់​នានា ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុងនោះ​រួម​ទាំង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​បង្កើតឡើង​នូវ​កាលានុវត្តភាព​ថ្មីៗ​ប​​ន្ថែ​មទៀត សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ ប្រកប​ដោយ​សមធ​​ម៌ និង​ចីរភាព និង​ទី​បី ខិតខំ​ប្រមូលផ្តុំ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ ការខិ​​ត​ខំ ដោះស្រាយ​សំណើរ សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ក្នុ​
​ង​មូលដ្ឋាន សំដៅ​ធានា​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចការ​គ្រប់​វិស័យ​សង្គម ៕
​ដោយ ហុក វិបុល​

 

 

20160220r7 (1)

20160220r7 (2)

20160220r7 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.