ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើកប្រជុំ​ប្រចាំខែ​ពង្រឹង​បញ្ហា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ក្នុង​កិច្ចប្រជុំ​ប្រចាំខែ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើក​ទិសដៅ​ពង្រឹង​បញ្ហា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ជា​ចំបង​ដោយ​មាន​ការអញ្ជើញ​ចូលរួម អធិការ​-​អធិការរង​ក្រុង​ស្រុក មេបញ្ជាការ​វរៈ​ទាំង​៤​និង​មន្ត្រីនគរបាល​មួយចំនួនទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់​ថា​កងកម្លាំង​ទាំងអស់​ត្រូវ​បង្កើន​រក្សា​សន្តិសុខ ទប់ស្កាត់​អំពើ​លួច ឆក់ ប្លន់ តាម​មូលដ្ឋាន​តាមរយៈ​ការបង្កើន​ការ​យាមល្បាត​ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ពង្រឹងកម្លាំង​នៅតាម​គោលដៅ​ដែល​ងាយ​រងគ្រោះ​ដូច​ជា​កន្លែង​ដូរ​លុយ លក់​មាស ផ្ទេរ​ប្រាក់​និង​ទីប្រជុំជន​ជាដើម ចំពោះ​បទល្មើស​គ្រឿងញៀន​វិញ លោក​ឧត្តមសេនីយ៍ បាន​ជំរុញ​បន្ត​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​នៅ​តាម​ភូមិ​-​ឃុំ ហើយ​តាម​ចាប់​មុខសញ្ញា​ដែល​នៅ​សេសសល់​ឲ្យ​ខាង​តែ​ម្តង ស្ថានភាព​តាម​តំបន់​ព្រំដែន​វិញ​លោក​ស្នងការ ក៏​ប្រាប់​ទៅ​កងកម្លាំង​ពាក់ព័ន្ធ​ត្រូវ​ចុះ​ល្បាត​និង​ធ្វើការ​ទប់ស្កាត់​បទល្មើស​មួយចំនួន​ដូច​ជា​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ ការ​លួច​នាំ​ចូល​ទំនិញ​នាំចេញ​ទំនិញ​រថយន្ត​ចង្កូត​ស្តាំ សម្រាប់​សេវា​សាធារណៈ​ដែល​ត្រូវ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​បង្កើន​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​តាមរយៈ​ការបន្ថែម​ម៉ាស៊ីន​ចល័ត​ដល់​ឃុំ​នៅ​តំបន់​ដាច់ស្រយាល​នានា ។

​ដោយឡែក សម្រាប់​នៅ​លើ​ដងផ្លូវ​វិញ​លោកស្នងការ ក៏​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ចុះ​អប់រំ​និង​ធ្វើ​ការផ្សព្វផ្សាយ ជូន​ប្រជាពលរដ្ឋ​ជាប្រចាំ​ឲ្យ​ពួកគាត់​ស្វែងយល់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​លោក​ឧត្តមសេនីយ៍ អាត់ ខែម បាន​ចែក​មួកសុវត្ថិភាព​ប្រមាណ​៣០០​មួក​ជូន​ដល់​មន្ត្រីនគរបាល​របស់​ខ្លួន​ផងដែរ ៕

 

 

20160220r (2) 20160220r (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.