នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអមដំណើរឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្ដម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក ពិនិត្យការបើកភ្លើងបំភ្លឺសាធារណៈ នៅតាមបណ្តោយផ្លូវមហាវិថីរាមដើម្បីអោយភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនានៅមហាវិថីរាមខេត្តព្រះសីហនុបានទស្សនាទេសភាពដ៍ស្រស់ស្អាតនៅមហាវិថីសមុទ្ររាមនាពេលរាត្រីអោយសក្តិសមជាទីក្រុងទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវដែរមកលំហែរនៅក្នុងខេត្តព្រះសីហនុ៕
អភិបាលខេត្តព្រះសីហនុ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ចុះពិនិត្យការបើកភ្លើងបំភ្លឺសាធារណនៅមហាវិថីរាម
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ









