ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី អញ្ជើញ​មក​បិទ​វគ្គ​នៃ​អង្គសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥~២០១៦ នៅ​សាលា​រដ្ឋបាល​ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម ម៉ៅ ភារុណ គណៈ​អភិបាល​
​ ខេត្ត​កណ្តាល​បាន​ប្រារព្ធ​ពិធី​អបអរ​សារ​ទរ​បើក​សន្និបាត បូក​សរុប​លទ្ធ​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ការងារ​អនុ​វត្ក​ការងារ ក្នុង​ឆ្នាំ​២០១៦ ។

​ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​ពី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧/១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​(​អគា​B)​សាលា​រដ្ឋបាល​ខេត្ត្ត​កណ្តាល និង​មាន​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​សរុប​ចំនួន​៦៥៣​នាក់ រួម​មាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​ប្រធាន​សាលាដំបូង​ខេត្ត ព្រះ​ជ្ញា​អម​សាលាដំបូង​ខេត្ត នាយក​-​នាយក​រដ្ឋបាល​សាលាខេត្ត​_​សាលាក្រុង ស្រុក​-​មេឃុំ​-​ចៅសង្កាត់ នាយ​ប៉ូស្កិ៍ន​រដ្ឋបាលនគ​បាលឃុំ​សង្កាត់ ស្មៀន​ឃុំ​សង្គាត់ កងកម្លាំង​បី​តំណាង​អង្ក​ការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ខេត្ត ដែលជា​អ្នក​មាន​សមាសភាព​ពាក់​ពន្ធ័​សំខាន់ៗ ជា​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន និង​ជា​អ្នកអនុវត្ត​ផ្ទាល់​និង​ដឹង​សុខ​ទុក​ជា​និច្ច​ជាមួយ​ប្រជាពលរដ្ឋ​ ជាច្រើន​ទៀត​ចូលរួម ។

​ជា​កិច្ច​បើក​វគ្គ​តំបូង​ឯកឧត្តម ម៉ៅ ភា​រុណង គណៈ​អភិបាលខេត្ត ឯកឧត្តម អឹង ចារី អភិបាលរង​ខេត្ត​កណ្តាល​ជា​នាក់​ចាត់តាំង​កម្មវិធី​បើក​កិច្ចប្រជុំ​ការងារ​ បូកសរុប​នេះ​ដំរូវ​ឲ្យ​ប្រធាន​មន្ទីរ អង្គភាព​ពាក់​ពន្ធ័​គ្រប់​រូប​បាន​រាយការណ៍​នូវ​ឯកសារ​ការងា​រកា​លពី​ឆ្នាំ​ ចាស់​កន្លងមក​និង​នៅមាន​ផែនការ​ដែល​កំពុង​អភិវឌ្ឍន៍​ជា​បន្ត​ទៀត​ក៏​ដូចជា​ រិះរក​ដំណោស្រាយ​ជ្រាវ​រក​ចំណុច​ត្រូវចំណុច​ខុស​និង​ខ្លាំង​និង​ខ្សោយ​ ឲ្យឃើញ​នូវឫ​សគុល​នៃ​បញ្ហារ​ទាំងនេះ​ឲ្យ​បានសម្រេច​ជា​ផល​ការងារ​ជា​ បន្តបន្ទាប់​និង​មាន​បំពាក់​មេដាយ​ជូន​លោក លោកស្រី ជាច្រើន​នាក់​។​

​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ម៉ោង ២:៣០​នាទីក៌​មាន​ការអញ្ជើញ​ពី​សំណាក់ស​ម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​និ​គណៈប្រិតិភូ​អបតំ​ដើរ​ជា​ច្រើន​អញ្ជើញ​មក​បិទ​ វគ្គ​សន្និបាត​បូកសរុប​ការងារ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​នៅ​ថ្ងៃ​នេះ ​ផង​ដែរ សម្តេច​ក្រឡាហោម សខេង បាន​មាន​អនុសាសន៍​និង​ប្រសាសន៍​ផ្តល់ឲ្យ​ដល់​កងកម្លាំង​ដឹកនា​ទាំង​បី​និង​ សូម​ស​សើរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អជ្ញារ៌​ពាក់ពន្ធ័ ដែល​បាន​អនុវត្ត​ជោគជយ័​នូវ​កម្មវិធី​នយោបាយ​និ​ង​យុទ្ធសាស្ត្រ​គោលនយោបាយ​ នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម សេដ្ឋកិច្ច សង្គមកិច្ច អប់រំ វប្បធម៌ សុខាភិបាល បរិស្ថាន យែន​ឌ​រ័និង​ធនធានធម្មជាតិ ដែ​ជា​កត្តា​ធានាបាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​បង្កើត​នូវ​បរិយាកាស​អនុគ្រោះ​សម្រាប់​កា​វិនិយោនិង​ការអភិវឌ្ឍន៍​ ប្រកបដោ​យ​ចីរភាព ។

​ក្នុងនាម​សម្តេច​ក្រឡាហោម​សូម​ថ្លែង​នូវ​ ការកោតសរសើរ​ជា​អត​បរមា​និង​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​ជូន​ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​ពញ្ញា​ចក្រី ហេង សំរិន ប្រធានកេតិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ក្រុមការងារ​ថ្នាក់ក្រោម​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ខិតខំ​ ជួយ​ជំរុញ​កា​អនុវត្ត​គោលនយោបាយ​វិមជ្ឍការ និង​វិហម​ជ្ឍការ​នៅ​ថ្នាក់ក្រោម​ជាតិ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជោគ​ ជយ័ នៃ​ដំណើរការ​កំណែទម្រង់​រដ្ឋបាលសា​ធា​រណៈ ។ ក្រសួងមហាផ្ទៃ​មាន​សម្តេច​ក្រឡាហោម ស ខេង ជា​អាណាព្យាបាល​ផ្ទាល់​របស់​ខេត្ត តែងតែបាន​យកចិត្តទុកដាក់​គាំទ្រ​និង​ណែនាំ​ជាប់​ជាប្រចាំ​ដល់​រដ្ឋបាល​ខេត្ត ​ក្រុង​ស្រុក​ឃុំ​ង្កា​ត់ ឲ្យបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុងឋានៈ​ជា​អ្នកបម្រើរ​និង​ការពារ​ ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។​

​នៅ​ទី​បញ្ចប់​សម្តេច​ក្រឡាហោម ស ខេង បាន​បំពាក់​មេដាយ​ជូន​លោក លោកស្រី​ជា​ច្រើន​នាក់​និង​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ដល់​ ឯកឧត្តម​លោកជំទាវ​ ​លោក​លោកស្រី​និង សមាជិក សមាជិកា ទាំងអស់ ដែល​បាន​អញ្ជើញ​ចូរួម​ក្នុងឱកាសដ៏​វិសេសវិសាល​នេះ​សូម​បួងសួង​ដល់គុ​នៃ​ វត្ថុ​ស័ក្កិសិទ្ធ ជួយ​ថែរក្សា​អភិបាល​លោក​លោកស្រី​មាន​នូវ​សុខភាព ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ស្មារតី​វាងវៃ​និជយ័​ជ​នះ​គ្រប់​ភារកច្ច ដើម្បី​បន្ត​ដឹកនាំ​សម្រេចបាន​ជយ័ថ្មី​បន្ថែម​ទៀត​និង​បាន​ប្រកប​នូវ​ ពុទ្ធពរ​ជយ័​ទាំងបួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ​កុំបី​ឃ្លៀងឃ្លៀត​ឡើយ ៕
​ដោយ ហុក វិបុល​

20160218r5 (1) 20160218r5 (3) 20160218r5 (4) 20160218r5 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.