ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភ​: ឆ្នាំ​២០១៦ នៅខាងមុខ​ក្រុមហ៊ុន តាម​ផ្លូវលំ ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  បុគ្គលិក ក្រុមហ៊ុនកូ​មិន្ទ​ខ្មែរ ជិត​១០០​នាក់​បិតផ្លូវ  ប្រមូលផ្តុំ​គ្នា បិត​ផ្លូវ ធ្វើ​កូដកម្ម​ទាមទារ លក្ខខណ្ឌ​ការងារ ៥​ចំណុច បន្ទាប់ពី​ក្រុមហ៊ុន​ឲ្យ​បុគ្គលិក​ចំនួន​១៥​នាក់ ឈប់​ពី​ការងារ ដោយ​គ្មាន​ហេតុផល​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភ​: ឆ្នាំ​២០១៦​នេះ បុគ្គលិក នៅខាងមុខ​ក្រុមហ៊ុន តាម​ផ្លូវលំ ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​អាជ្ញាធរ​មូលដ្ឋាន បានឱ្យដឹងថា ក្រុមហ៊ុន កូ​មិន្ទ​ខ្មែរ ជា​ក្រុមហ៊ុន ទទួល​ម៉ៅការ​សាងសង់ និង​លក់​គ្រឿង​សំណង់ មាន​បុគ្គលិក​ជាង​១០០​នាក់ ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភ​: កន្លងមក​ថ្មីៗ​នេះ ខាង​ក្រុមហ៊ុន​បាន​បញ្ឈប់ បុគ្គលិក​របស់​ខ្លួន ចំនួន​១៥​នាក់ តែ​ដោយសារ​ការ​មិន​ពេញចិត្ត​របស់​កម្មករ ដែល​បាន​ក្រុមហ៊ុន​បញ្ឈប់​នោះ រហូតមក​ដល់​ព្រឹក​នេះ ក៏​ផ្ទុះ​កើតឡើង​ការតវ៉ា​ទាមទារ តែម្តង ។​

​តាម​សម្តី​បុគ្គលិក របស់​ក្រុមហ៊ុន​ខាងលើ ក្នុង​វត្ត​មាន ធ្វើ​កូដកម្ម បានឱ្យដឹងថា កន្លងមក​ក្រុមហ៊ុន ទទួល​ម៉ៅការ​សំណង់ បាន​បញ្ឈប់​បុគ្គលិក ចំនួន​១៥​នាក់ ដោយ​គ្មាន​ហេតុផល និង​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​ខាង​ក្រុមហ៊ុន មិន​បាន​គោរព ទៅតាម​ច្បាប់​ការងារ ទើប​ធ្វើឱ្យ​បុគ្គលិក ជិត​១០០​នាក់ ធ្វើការ​តវ៉ា បិទ​ច្រក​ចេញចូល​របស់​ក្រុមហ៊ុន ដើម្បី​ទាមទារ​លក្ខខណ្ឌ និង​ចូលរួម ពី​សហព័ន្ធ​សហជីព កម្មករ​ន​យោ​ជិក ចំនួន​៥​ចំណុច មានដូចជា​
​ទី​១- សូម​ឱ្យ​ក្រុមហ៊ុន​ទទួលយក បុគ្គលិក​ទាំង​១៥​នាក់ ដែល​ក្រុមហ៊ុន បញ្ឈប់​កាលពី​ថ្ងៃ​ទី​១៦ កន្លងមក ឱ្យចូល​ធ្វើការ​វិញ និង​អនុវត្តន៍​ទៅតាម​ច្បាប់​ការងារ ។​
​ទី​២- ក្រុមហ៊ុន មិន​ត្រូវ​បញ្ឈប់​បុគ្គលិក ដោយ​គ្មាន​ហេតុផល ។​
​ទី​៣- ក្រុមហ៊ុន​ត្រូវ​បន្ថែម​ទឹកប្រាក់ ១៥​ដុល្លា​ដល់​បុគ្គលិក​ចាស់ ។​
​ទី​៤- សូម​ឱ្យ​ក្រុមហ៊ុន គិតគូរ​ប្រាក់ខែ​ទី​១៣ ជួន​ដល់​បុគ្គលិក​ចាស់​របស់​ក្រុមហ៊ុន ។​
​ទី​៥- ក្រុមហ៊ុន​ត្រូវ​សង​ប្រាក់​រំលឹក​បំណាច់​ឆ្នាំ ជូន​បុគ្គលិក​វិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​កាត់ កាលពីពេល​កន្លង​មក ។​

​ការតវ៉ា​របស់ បងប្អូន​ជា​បុគ្គលិក ក្រុមហ៊ុន កូ​មិន្ទ​ខ្មែរ នៅ​ព្រឹក​នេះ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នោះទេ ទោះជា​មាន​ការបិទច្រក​ចេញចូល​ក្រុមហ៊ុន​ក្តី អាជ្ញាធរ សមត្ថកិច្ច ក៏​បាន​ចុះ​ទៅ​ជួយ​សម្របសម្រួល ដល់​កន្លែងកើតហេតុ រៀបចំ រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ ការពារ​កុំឲ្យ​កើត​មាន​ហឹង្សា​ណាមួយ ដោយ​យថាហេតុ​៕

 

 

VID-20160218-WA0092_21903 VID-20160218-WA0094_10680

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.