ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​កំពុង​គេង​ក្រោមផ្ទះ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​ធ្លាយ​ក្បាល​ស្លាប់​នឹង​កន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ បុរស​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្រោយពី​មាន​ការ​លួច​បាញ់ប្រហារ ពី​ជន​មិន​ស្គាល់​មុខ នៅវេលា​ម៉ោង​៩ និង​២៦​នាទី យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិ​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ។​

​ប្រភព​ពី​លោក កាន់ ពេញ អធិការនគរបាល​ស្រុក​កោះ​ញែក​បានឲ្យដឹងថា ជន​រង គ្រោះ​មានឈ្មោះ ផ្លាល ព្យុ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខ​ង​លើ ។
​លោក​អធិការ​បាន​បន្តថា ជនល្មើស​បាន​ប្រើ​កាំភ្លើង​បាញ់​តែ​មួយ​គ្រាប់​គត់​ចំក្បាល ធ្លាយ​មក​ថ្ងាស​មកលើ​ជនរងគ្រោះ ដែល​កំពុងតែ​ដេក​នៅលើ​អង្រឹង​ក្រោមផ្ទះ បណ្តាលអោយ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង ។ មុន​ពេល​កម្លាំង​ប៉ូលិស​ទៅដល់ ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។ ចំពោះ​កាំភ្លើង​ដែល​ជន​បង្ករ​ប្រើ​នោះ នៅ​មិនទាន់​កំណត់​បាន​ថា​ជា​ប្រភេទ​អ្វី​នោះ​ទេ ព្រោះ​រក​សំបក​គ្រាប់​មិន​ទាន់​ឃើញ ។​

​ករណី​នេះ​ដែរ សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​ជនល្មើស​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ចំណែកឯ​សាកសព​ត្រូវបាន ប្រគល់​ឲ្យទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ទំនៀម​ទំលាប់ ។

ដោយ ៖ ហេង ចាន់​ណុប​

 

aIMG-20160218-WA0001

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.