ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

លោក អ៊ុល ដូ​រិន្ទ ប្រធានការិយាល័យ​បសុពេទ្យ​ខេត្ត​កណ្តាល បញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ ដាក់​កុងត្រូល​ទារលុយ​ពី​ពលរដ្ឋ​នាំ​សត្វ​មាន់ ទា ជ្រូក ចូល​ក្រុងភ្នំពេញ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប្រធានការិយាល័យ បសុពេទ្យ​ខេត្តកណ្តាល រង​ការ​ចោទថា បានឱ្យ មន្ត្រីក្រោមឱវាទ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ដើម្បី​ទារ​លុយ ពី​ប្រជាពលរដ្ឋ​ដែល​ដឹក មាន់, ទា,  ជ្រូក ចូល​ទៅ​កាន់​ទីផ្សារ នានា​ក្នុង​រាជធានី ភ្នំពេញ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា លោក អ៊ុល ដូ​រិន្ទ ប្រធានការិយាល័យ បសុពេទ្យ និង​ផលិតកម្ម ខេត្ត​កណ្តាល បានដាក់ ពង្រាយ​មន្ត្រី​ក្រោមបង្គាប់​នៅតាម​ផ្លូវ​នានា​ចូល​រាជធានី ភ្នំពេញ ដើម្បី​ឃាត់​ម៉ូតូ​-​រថយន្ត ដែល​ដឹក​មាន់ ទា, ជ្រូក សួររក លិខិតស្នាម ហើយ​បើ​គ្មានទេ ពួក​គេ​តម្រូវ​ឱ្យ​បង់​លុយ​ទៅ​តាម​ទំហំ​ការ ដឹក​តិច​-​ច្រើន មាន​ចាប់ពី ៥​ម៉ឺន​រៀល រហូតដល់់ ២០​ម៉ឺន​រៀល ។​

​គួរ​បញ្ជាក់​ផង​ ដែរ​ថា លោក អ៊ុល ដូ​រិន្ទ ពិតជា​បាន​ដាក់​ឱ្យ​មន្ត្រី ក្រោមបង្គាប់​ត្រួតពិនិត្យ​ផ្លូវ​ចូល​ក្រុង ភ្នំពេញ មែន​តែ​មិន បាន​ឱ្យ​យក​លុយ​ពី ពលរដ្ឋ​ដឹក​សត្វ​មក​លក់​នៅ​ទីផ្សារ​ក្នុង ក្រុងភ្នំពេញ​នោះ​ទេ គឺ​គ្រាន់តែ​ដាក់ឱ្យ ត្រួតពិនិត្យ​សុខភាព សត្វ​តែប៉ុណ្ណោះ ។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ការធ្វើ​បែប​នេះ​គឺ​មាន លិខិត​បេសកកម្ម​ត្រឹមត្រូវ​ពី លោក ម៉ៅ ភិរុណ អភិបាល ខេត្ត​កណ្តាល ។​
​ខាង​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការទំនាក់ទំនង​ពី​លោក​អភិបាលខេត្ត​កណ្តាល បាន​ទេ​នៅ​ថ្ងៃនេះ ៕

 

20160218r1 (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.