ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​សម្ភោ​ធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​នៅ​វត្ត​បទុម (​ហៅ​វត្ត​ស្វាយ​អន្ទរ​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង ៖ កម្មវិធី​សម្ភោ​ធ ឧបដ្ឋាន​សាលា​នេះ បាន​ប្រារព្វ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២៥ មករា ឆ្នាំ ២០១៦ វេលា​ម៉ោង ០៨ ព្រឹក នៅ​ភូមិ​ស្វាយ​អន្ទរ ឃុំ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ  ខេត្ត​ព្រៃវែង ក្រោម​អធិបតិភាពដ៏​ខ្ពងខ្ពស់ស​ម្ដេច​ក្រឡាហោម ស ខេង និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត​ ​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​លោកយាយ លោកតា សិស្សានុសិស្ស​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី​យ៉ាងច្រើន​កុះករ ។

​បន្ទាប់ពី​លោក​អភិបាល​នៃ​គណ​អភិបាលស្រុក ឌុ​ច សុគន្ធា បាន​ឡើង​ថ្លែង​សុន្ទរកថា ក្នុងការ​បូក​សរុប​សមិទ្ធផល​នានា​ដែល​សម្រេច​ក្នុង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ត្រូវបាន​បញ្ចប់ សម្ដេច​ក្រឡាហោម ក៏​បាន​ផ្ដាំផ្ញើ​បងប្អូន​ប្រជាពលរដ្ឋ​ស្ដី​អំពី​ប័ណ្ណបើកបរ និង​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចណ៍ ដែល​កំពុងតែ​កើតមាន​ឡើង​សព្វថ្ងៃនេះ ។ នា​ឱកាស​នោះ​ផងដែរ សម្តេច​ក៏​បាន​លើកឡើង​អំពី​ផ្លូវ​គម្រោង​ស្ថាបនា​ផ្លូវ​ពីរ​ខ្សែ ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ឆ្នាំ ២០១៦ និង​សម្ភោ​ធ​ឲ្យប្រើ​ប្រាស់ក្នុង​ឆ្នាំ ២០១៧ ផងដែរ ។ គម្រោង​នេះ គឺ​ស្ថិត​នៅក្នុង​ស្រុក​ពាម​ជ័រ និង​មួយ​ខ្សែ​ទៀត ស្ថិត​នៅក្នុង​ស្រុក​ពោធិ៍​រៀង ។​

​ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ប្រគេន​ថវិកា​ផ្ទាល់​របស់​សម្ដេច ចំនួន​ម្ភៃ​ប្រាំ​លាន​រៀល និង​ក្រុមការងារ​របស់​ឯកឧត្តម នេ​ត សា​វៀន ក៏​បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​ចំនួន​ម្ភៃ​លាន​ផងដែរ ប្រគេន​ជូន​វត្ត​បទុម (​ហៅ​វត្ត​ស្វាយ​អន្ទរ​) ដែល​បាន​សាងសង់​រួច​ជា​ស្ថាពរ សរុប​ថវិកា ១.៥៧១.០០០.០០០ លាន​រៀល និង​ប្រគេន​ព្រះ​ក្នុង​មួយអង្គ ចំនួន ២០.០០០​រៀល ព្រមទាំង​តាជី​ដូនជី ក្នុង​ម្នាក់​ថវិកា ១០.០០០ រៀល រីឯ​លោកគ្រូ អ្នកគ្រូ ក៏​ទទួលបាន​ថវិកា ២០.០០០ ផងដែរ ៕

 

IMG-20160125-WA0005 IMG-20160125-WA0006 IMG-20160125-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.