ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក សយ ទិ​ត្យាវ​ង្ស ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​៖​លោក សយ ទិ​ត្យាវ​ង្ស អនុប្រធាន​មន្ទីរ ត្រូវបាន​តែងតាំង​មុខតំណែង​ទៅជា​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប ជំនួស​លោក អ៊ុង សិរី​ឌី អតីត​ប្រធាន​មន្ទីរ​ដែល​បាន​ចូលនិវត្តន៍  តាម​សេចក្តីប្រកាស​លេខ​២៨១៥ អយ​ក ប្រក ចុះ​ថ្ងៃ​ទី​២១ ខែ ធ្នូ ឆ្នាំ​២០១៥ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ​បណ្ឌិត ហង់ ជួនណា​រ៉ុង រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង កីឡា ឯ​.​ឧ​បណ្ឌិត ឃឹម ប៊ុន សុង  អភិបាល​នៃ គណៈ​អភិបាលខេត្ត  ឯ​.​ឧ នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​ថ្នាក់​នាយកដ្ឋាន ថ្នាក់ដឹកនាំ​មន្ទីរ ក្រុង ស្រុក នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ មករា ឆ្នាំ​២០១៦ ។​
​មានប្រសាសន៍​នោះ​ឯ​.​ឧ​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង អំពី​ស្នាដៃ សមទ្ធិ​ផល​ដែល​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ទទួលបាន​នា​ពេលកន្លងមក លើ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស  ។​

​ឯកឧត្តម​បណ្ឌិត ក៏​បាន​បញ្ជាក់ថា សមទ្ធិ​ផល​ដែល​បាន​កើតឡើង​មក​នេះ ក៏​ដោយ​កត្តា​សំខាន់ៗ​៤​យ៉ាង រួមមាន កត្តា​សន្តិសុខ , ច្បាប់ និង ក្របខ័ណ្ឌ​គោលនយោបាយ , កត្តា​សម្បត្តិ​វប្បធម៌  និង កត្តា​អភិវឌ្ឍន៍​ខេត្ត ។ កត្តា​ទាំង​នេះ​ខេត្ត​បាន​ធ្វើ ការសម្របសម្រួល កិច្ចសហការ និង ជម្រុញ​ការអនុវត្ត​ពី​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ប្រកបដោយ​និរន្តរភាព ។ ក្នុងនោះ​ដែរ​ឯ​.​ឧ​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន  ដើម្បី​ជា ប្រទីប​សម្រាប់​លោក​ប្រធាន​មន្ទីរ​ដែល​ទើប​ចូលកាន់​មុខ​តំណែង​ថ្មី ដើម្បី​អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ការដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យទទួល​បាន​លទ្ធផល​ល្អ ។

​មានប្រសាសន៍​នោះ ឯ​.​ឧ បណ្ឌិត ហង់ ជួនណា​រ៉ុង  បាន​គូសបញ្ជាក់ថា  ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣   បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ ដែល​ជា​វិស័យ​អទិភាព ក្នុង​យុទ្ធសាស្ត្រ ចតុកោណ ក្នុង​ការបណ្តុះបណ្តាល​នូវ​ធនធាន មនុស្ស ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ​នៅក្នុង​សង្គមជាតិ ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​ឲ្យមាន​ការរីកចម្រើន  ។  ម្យ៉ាងទៀត វិស័យ​អប់រំ​ជា​វិស័យ​មាន​សារៈសំខាន់ ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ឲ្យមាន​ប្រសិទ្ធិភាព  ។​

​ឯកឧត្តម​បណ្ឌិត ក៏​បាន​កោតសរសើរ​ផងដែរ អំពី លទ្ធផល​នៃ​សមទ្ធិ​ផល​ដែល​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ទទួលបាន​ក្នុង​ពេល​កន្លងមក របស់​លោក​ប្រធាន​មន្ទីរ ចាស់​ដែល​បាន​ចូលនិវត្តន៍ ទៅតាម​ការបញ្ចប់​នូវ​របប​ការងារ​នៃ​មន្ត្រី​រាជការ​ស៊ីវិល ដែល​រដ្ឋធម្មនុញ្ញ​បានកំណត់ ហើយ​ការប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ​នេះ គឺជា​ប្រពៃណី​របស់​មន្ត្រីរាជការ​ផងដែរ​។​

​ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុង ក៏​បាន​លើក​នូវ​គោល​ការសំខាន់ៗ​របស់​ក្រសួង ក្នុងការ​ពង្រីក​ពង្រឹង​វិស័យ​អប់រំ​ឲ្យ​កាន់តែ​មាន​ទាំង គុណភាព និង បរិមាណ ព្រមទាំង​បាន​លើកឡើង​ពី​ការធ្វើ​កំណែទម្រង់ នៃ​កម្មវិធី​សាស្ត្រ​បង្រៀន នៅតាម​កម្រិតសិក្សា ក្នុង​គោលដៅ​ធ្វើ​សមាហរណកម្ម​នៅ​តំបន់​អាស៊ាន ។ ឯកឧត្តម​បណ្ឌិត ក៏​បាន​លើក​នូវ​សរសរ​ស្តម្ភ​ដ៏ សំខាន់ៗ ក្នុងការ​សំដៅ​ធ្វើ​អធិការកិច្ច​នៅតាម​កម្រិតសិក្សា សំដៅ​ទៅលើ​ការដឹកនាំ របស់​នាយក​សាលា និង ការ បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ ក្នុង​ការកសាង​បណ្តុះបណ្តាល​នូវ​សមត្ថភាព​របស់​គ្រូ​ផងដែរ ។ ម្យ៉ាង ទៀត​ត្រូវ​ធ្វើ​ការពង្រឹង ពង្រីក​ទៅ​លើ​ការធ្វើ​អំ​ណាន និង ការសរសេរ​ទៅលើ​គ្រប់​មុខ​វិជ្ជា ព្រមទាំង​ពង្រឹង​នូវ​គុណភាព​សិក្សា អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ការបង្កើន​ចំណេះ​ដល់​កូន​ខ្មែរ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ ខ្លួន  សំខាន់ លើ​អក្សរសាស្ត្រ​ជាតិ ។
​ឯ​កឧតមក៏​បានធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី គឺ​គោរព​ឲ្យបាន​នូវ​បទបញ្ញា លិខិត​បទ ដ្ឋា​ន ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ និង អនុវត្ត​ឲ្យបាន​នូវ​គោលនយោបាយ កម្មវិធី​ជាតិ ផែនការ​យុទ្ធសាស្ត្រ និង មាន​ទំនាក់ទំនង សហការ​ល្អ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព ក្រុង ស្រុក  និង ត្រូវ​រក្សា​ឲ្យបាន​នូវ​សេចក្តីថ្លៃថ្នូរ ក្រម សីលធម៌​វិជ្ជាជីវៈ  ក្នុង​ការបម្រើ​សេវា​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់  និង លើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស​ជូន​មន្ត្រីរាជការ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធិភាព​ការងារ ។ ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ​របស់ រាជរដ្ឋាភិបាល ពុះពារ​ការលំបាក​ដោះស្រាយ​ការ​ប្រឈម​ដោយ​ឈរ​លើ​ស្មារតី រួមចំណែក​អនុវត្ត​ផែនការ​សកម្មភាព និង​ទិសដៅ​របស់​ក្រសួង និង អាជ្ញាធរ​ខេត្ត​ឲ្យទទួល​បាន​លទ្ធផល​ល្អ​ផងដែរ​៕
​ដោយ (​លុច ណា​ម​)​

 

2016_01_22r1 (1) 2016_01_22r1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.