កណ្តាល ៖ កាលពីរសៀលថ្ងៃព្រហទី ២១ ខែមករា ឆ្នាំ ២០១៦ នៅការិយាលយ័ភូមិបាលស្រុកស្អាង ស្ថិតក្នុងបរិវេនសាលាស្រុកស្អាង ឃុំព្រែកគយ ខេត្តកណ្តាលបានបើពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេសិទ្ធិ ឬសិទ្ធិកាន់កាប់អចលទ្រព្យរវាងឪពុកនិងកូនបង្កើតនិងរវាងប្តីនិងប្រពន្ធនឹងរវាងយាយតានឹងចៅបង្កើតជូនប្រជាពលរដ្ឋមានមូល
ដ្ឋាននៅក្នុងស្រុកស្អាងមានចចំនួន៦ឃុំភូមិមាន២៦ភូមិ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងលោក ស្រីគ្រប់មន្ទីរអង្គភាពពាក់ពន្ធ័អញ្ជើញចូលរួមប្រជាពលរដ្ឋយ៉ាងច្រើនកុៈករនិងបានសម្តែងនូវការសប្បាយចិត្តរំភើបរីករាយឥតឧបមា ។ ដោយមានការសហការពីលោក ប៉ាវ ផលា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ខេត្តកណ្តាលលោក ចាប់ ពលវឌ្ឍន៍ ប្រធានការិយាលយ័ភូមិបាលស្រុកស្អាងលោក អភិបាលស្រុកស្អាង ខឹម ចន្ទ័គិរី គណៈអភិបាលស្រុកស្អាង ។
លោក ប៉ាវ ផលា ប្រធាមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសូយោដីខេត្តបានឡើងអានរបាយការណ៍សង្ខេបអំពីស្ថានភាពរួមស្រុកស្អាង មានប្រជាពលរដ្ឋចំនួន៤៦.២៣៦គ្រួសារ និងប្រជាពលរដ្ឋចំនួន២៣៤.៦២០នាក់ មាន១៦ឃុំនិង១៤១ភូមិផ្ទៃដីនៅក្នុងស្រុកស្អាង សរុប៥១៤៩៦ហិចតា ស្មើនឹង៥១៤៦២០ម៉ែត្រក្រឡាចែកចេញជាផ្ទៃដីកសិកម្មចំនួន២២៩០០ហិកតា ផ្ទៃដីលិចទឹកចំនួន៦១៤៧ហិតានិងផ្ទៃដីលំនៅដ្ឋាន៣៩៧៩ ហិកតា ។
យោងតាមកន្លងមកដោយបានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តអភិបាលស្រុកសហការអោយមានការអនុវត្តគោលនយោបាយពាក់ពន្ធ័វិសយ័ដីធ្លីភូមិបាលស្រុកបានខិតខំយ៉ាងសកម្មនូវតូនាទីរបស់ខ្លួនក្នុងការដោះស្រាយបំរើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនិតិកាលទី៥នេះដោយប្តេជ្ញាចិត្តបន្តអនុវត្តកាន់តែសកម្មស៊ីជម្រៅដើម្បីរួមចំណែកធ្វើឱ្យសម្រេចគោលដៅជាតិក្នុងការកាត់បន្ថយភាពក្រីក្រធានាសន្តិសុខស្បៀង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ជាពិសេសការចុះបញ្ជីដីធ្លីជាលកខណៈប្រពន្ធ័បន្តអនុវត្តជាប្រចាំក្នុងការធ្វើបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋក្នុងស្រុកស្អាង ។
លោកបានបន្តទៀតថា នេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ
គុណូបការៈដ៏ធំធេងនេះប្រជាពលរដ្ឋក្នុងស្រុកស្អាងទាំងមូលសូមគោរពដឹងគុណសម្តេចតជោ ហ៊ុន សែន ជានិច្ចមិនអាចបំភ្លេចបាន ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និទូរគមនាគមន៍អនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្តាលក៏បានសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋដែលមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាថ្ងៃនេះនិងផ្ទេរពីឪពុកម្តាយមកកូនផ្ទ្ទេរពីយាយតាមកចៅមិនត្រូវបានបង់ប្រាក់ទេនិងចែកបណ្ណ័កម្មសិទ្ធិជូនប្រជពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅបង្កបង្កើនផលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនិងប្រើប្រាស់តាមកម្រូវការរបស់បងប្អូនមិនត្រូវបានយកពន្ធនោះទេដ៏រាបណារាជរដ្ឋាភិបាលនៅតែដឹកនាំដោយសម្តេចតរជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដីធ្លីទាំអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនតូវបានបង់ប្រាក់នោះទេជាពិសេសបញ្ជាក់ថានេះការដូរជូប្រជាពលរដ្ឋនៅស្រុកស្អាងគ្រប់ៗគ្នាបញ្ចប់កម្មវិធីឯកឧត្តមបានចែកវិញ្ញាបនបត្រអចលនវត្ថុជូនជានិមិតរូមចំនួន30នាក់ ៕
ដោយ ហុក វិបុល






