ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បកអាក្រាត​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​ក្នុង​ការកាប់​ឈើ​នៅ​ភូមិភាគ​ឦសាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បើ​កុំ​តែ​មាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ទប់ស្ទាត់​ការរត់ពន្ឋ​ឈើ​ខុសច្បាប់ នឹង​ការកាប់​បំផ្លាញ​ឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន ម្ល៉េះ​គ្មាន​នរណា​ដឹងថា រាល់​ក្រុមហ៊ុន​ដែល​ចូលមក​វិនិយោគ​នៅក្នុង​ខេត្ត​មណ្ឌលគិរី លើ​វិស័យ​កសិឧស្សាហកម្ម កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រា​ច់នឹង​ចិត្ត ព្រោះ​ក្រៅពី​ការប្រមូល​ឈើ​ក្នុង​ដែនដី​របស់​ក្រុមហ៊ុន (​រាល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​សុទ្ឋសឹង​ដីព្រៃ​រិចរឹល ដែល​តំ​រ៉ូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការអភិវឌ្ឍ​ន៏ នឹង​ស្តារ​ធនធានធម្មជាតិ​ឡើងវិញ ក្នុង​លក្ខខណ្ឌ​មិន​ប៉ះពាល់​ដល់​ជីវចម្រុះ នឹង​ប្រជាជន​ក្នុង​តំបន់​) ដែល​ទទួល​សិទ្ឋិ​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល ថៅកែ​ក្រុមហ៊ុន​ទាំងនោះ មាន​ខ្លះ​ជា​ជនជាតិ​បរទេស​នឹង​ជនជាតិខ្មែរ បាន​ធ្វើ​ការប្រមូលទិញ​ឈើ​ឬ​ដាក់​កម្លាំង​ឲ្យចូល​ទៅ​កាប់​ឈើ នៅក្នុង​តំបន់​ហាមឃាត់​នឹង​តំបន់​អភិរក្ស បង្ករ​ឲ្យ​ព្រៃឈើ​ទាំងនោះ​រង​នូវ​ភាព​វិនាស ស្ទើរ​គ្មាន​សល់​។​

​សេចក្តីរាយការណ៍​និយាយថា ក្រុមហ៊ុន​ជាច្រើន​ដែល​កន្លងមក មាន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្នុង​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​(​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​) នឹង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា (​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​)​រួមមាន ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក ក្រុមហ៊ុន​ដាយ​ថា​ន់ ក្រុមហ៊ុន​ដាយ​ណា​ម ក្រុមហ៊ុន​ម៉ាស់​ស្ទើ​ខេ​សាន់ ក្រុមហ៊ុន​ប៉ា​ស៊ីភិ​ច​…​សុទ្ឋតែ​មាន​របៀប​ប្រមូល​ឈើ​ដូចគ្នា គឺ​គេ​បាន​ឲ្យ​ប្រជាពលរដ្ឋនឹងក្រុម​ឈ្មួញ​ដែល​មាន​ឥទ្ឋិពល ចូល​កាប់​ឈើ​ល្អៗ​ចេញពី​ព្រៃ​ការពារ រួច​ដឹក​មក​ទម្លាក់​នៅក្នុង ដី​ក្រុមហ៊ុន បន្លំ​ជា​ឈើ​មាន​ច្បាប់​នឹង​ជា​ឈើ​ដែល​កាប់​ក្នុង​ដី​ក្រុមហ៊ុន​ស្របច្បាប់ ។​

​ប្រភព​ព័ត៌មាន​បន្តថា ក្បាច់គុណ​មួយ​នេះ​ត្រូវបាន ថៅកែ​ក្រុមហ៊ុន​ដែល​ម៉ៅ​ការប្រមូល​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ប្រើ​អស់​រាប់​ឆ្នាំ​មកហើយ នឹង​បាន​នាំ​ឈើ​រាប់ម៉ឺន​ម៉ែត្រគូប​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន តាម​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​រហូត​ក្លាយទៅជា​រឿង​សាមញ្ញ​សម្រាប់ អ្នក​រស់នៅ​ខេត្ត​តំបន់​ភូមិភាគ​ឦសាន​បាត់ទៅហើយ​។​

​គេ​នៅ​ចាំបាន​ថា រាល់ពេល​មន្ត្រី​ថ្នាក់​ជាតិ​នឹង​ថ្នាក់​ខេត្ត​ចុះ​ធ្វើ​វេទី​ការ​សាធារណៈ​ម្តងៗ ប្រជាពលរដ្ឋ​តែង​ចោត​សួរ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថា តើ​គ្រប់​ការដឹកជញ្ជូន​នឹង​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់ហាមឃាត់​ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​មាន​ច្បាប់​ឬ​យ៉ាងណា​? ព្រោះ​ការកាប់​ឈើ​ទាំង​នោះ​ភាគច្រើន​គេ​ឃើញ កាប់​តែ​ក្នុង​ព្រៃស្តុក ព្រៃ​ការពារ​សម្រាប់​សត្វព្រៃ ទោះបី​ឈើ​ក្រុម​ដី​ក្រុមហ៊ុន ស្ទើរ​រក​ឈើ​ល្អ​មួយ​ដើម​គ្មាន​នោះ​។​ការ​ចោត​ជា​សំនួរ​របស់​ប្រជាពលរដ្ឋ តែង​ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី បកស្រាយ​ថា មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។​បើ​មាន​ច្បាប់ ចុះ​មិច​ពេលនេះ ឈើ​ទាំង​អស់នោះ​បែរជា​គ្មាន​ច្បាប់ នឹង​ត្រូវ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់​បង្ក្រាប​អស់​រាប់ពាន់​ម៉ឺន​កំណាត់​ទៅវិញ ខ្លះ​ថែមទាំង​ដុត​ចោល​ទៀត ពិត​ជា​គួរ​ឲ្យ​ឆ្ងល់​ខ្លាំងណាស់​។​

​ជាក់ស្តែង កាលពី​សម័យ​លោក រឿង សុផាត ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា (​ទើប​ផ្លាស់​ប្តូរ​តំណែង​ទៅ​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្ត​មួយ​ផ្សេង​ទៀត​នាពេល​ថ្មីៗ​នេះ​) នៅពេល​អ្នកយក​ព័ត៌មាន​ជជីក​សួរ​រឿង ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក នាំ​ឈើ​គេ​ចព​ន្ឋចេញ​ទៅ​ក្រៅ​ប្រទេស​ជិត​៥​ឆ្នាំ​កន្លងមកនេះ លោក​តែង​ឆ្លើយថា ឈើ​ទាំង​នោះ​មាន P C (​ច្បាប់​អនុញ្ញាត​) ។ ប្រហែល​ពិត​ដូច​លោក​និយាយ​មែន គឺ​មាន​ច្បាប់​ត្រឹម​មាត់​លោក​ប៉ុណ្ណោះ ព្រោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ២០១៦ មន្ត្រី​ជំនាញ​ព្រៃឈើ​ប្រចាំ​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ត្រួតពិនិត្យ​នឹង​ធ្វើ​ការបង្ក្រាប​ឈើហុប​រាប់រយ​ម៉ែត្រគូប ដែល​ត្រូវ​គេ​ដុត​បំផ្លាញ​ចោល​នៅ​ក្នុង​ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក ដែល​លោក រឿង សុផាត តែង​ពោលថា​មានច្បាប់​។​

​ចំណែក​លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ដែល​កន្លងមក​ក៏​ធ្លាប់​អះអាង​មិន​ដាច់​ពី​មាត់​បាន​ប្រាក់​កោះសន្តិភាព​ថា គ្រប់​ឈើ​ដែល​នាំ​ចេញ​ពី ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ណា​ម ក្រុមហ៊ុន​ម៉ាស​ស្ទើ​ខេ​សាន់ សុទ្ឋតែ​មានច្បាប់​អនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ តែ​ពេល​នេះ​បែរជា​ត្រូវ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ រកឃើញថា ភាគច្រើន​គឺ​គ្មាន​ច្បាប់​ទៅវិញ​។​ទាក់ទិន​ទៅនឹង​ករណី​នេះ​ឆន្ទៈ​ខ្មែរ​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ជាច្រើន​ដង​ពី លោកនាយក​ដែន​ជម្រក​តាមរយៈ​ទូរ​សព្ទ តែតេ​ចូល​ហើយ​គ្មាន​អ្នកឆ្លើយតប​។​

​គ្រាន់តែ​ក្នុង​ប៉ុន្មាន​ករណី​នេះ សបញ្ជាក់​ឲ្យឃើញ​ថា ការរត់​ព​ន្ឋ​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី គឺ​មាន​ភាព​ជា​ប្រព័ន្ឋ ព្រោះ​គ្រប់​ជំនាញ​ទាំងអស់​សុទ្ឋតែ​ដឹង​ថា ឈើ​ដែល​ក្រុម​លោក​ឧកញ៉ា​កំពុង​រកស៊ី​កន្លងមក​នោះ គឺ​គ្មាន​ច្បាប់ តែ​អស់លោក​ជា​មន្ត្រី​ជំនាញ​បែរ​ជា​ខិតខំ​ជួយ​សម្រួល​ដល់​ការរត់​ព​ន្ឋ​ឈើ​ទាំង​នោះ បាន​យ៉ាង​រលូន​ដោយ​គ្មាន​ការរំខាន​បន្តិច​សោះ លុះត្រា​មាន​បទបញ្ជា​ដាច់​ខាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្ក្រាប​ឈើ​ខុសច្បាប់ ទើប​អស់លោក​មន្ត្រី​ដែល​នៅ​មើល​ការខុសត្រូវ​ក្នុង​មូលដ្ឋាន កំរើក​ស​សៃ​យ៉ាង​ចម្លែក រត់​ទៅ​ចាប់​ឯលិច​ផង ឯកើត​ផង នៅតែ​ចាប់​មិន​ឈ្នះ ត្បិត​ឈើ​មួយចំនួន​ធំ​ត្រូវបាន​គេ​ដុត​បំផ្លាញ នឹង​យក​ទៅ​កប់​ក្នុង​ដី​ដែល​មិន​អាច​រកឃើញ​សូម្បី​មួយ​ដុំ​។​

​ប្រតិបត្តិការ​បង្ក្រាប​ឈើ​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី​នាពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក ត្រូវ​គេ​មើលឃើញ​ថា មន្ត្រី​ជំនាញ​បាន​ចាប់​ឃាត់​ឈើ​ល្មើស​ច្បាប់​បាន​ចំនួន​រាប់ពាន់​កំណាត់​រួចមកហើយ នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​បន្តថា ។​តែ​ទោះជា​យ៉ាងណា​រហូតមក​ដល់​រសៀល​ថ្ងៃទី​២១ មករា ២០១៦ កោះសន្តិភាព​នៅ​មិនទាន់​ទទួលរ​បាយ​ការណ៏​លំអិត ពី​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ពី​ចំនួន​ក្រុមហ៊ុន​នឹង​ចំនួន​ឈើ​ដែល​បាន​បង្ក្រាប​នៅឡើយ​ទេ ព្រោះ​ហាក់ដូចជា​មាន​ការលាក់លៀម​ពី​មន្ត្រី​ជំនាញ​។​

​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​មិន​ត្រឹមតែ​មាន​នៅ​តាម​បណ្ត​ក្រុមហ៊ុន​ដែល​មាន​ដី​សម្បទាន​ទេ សូម្បី​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​ប្រវែង​ប្រមាណ​ជាង​២០០​គីឡូម៉ែត្រ ក៏​សម្បូរ​សកម្មភាព​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​ផងដែរ ក្នុងនោះ​ច្រករបៀង​មួយចំនួន​ដែលមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ក្នុង​ស្រុក​កែវ​សីមា​មាន ច្រក​បា​ឡាង ច្រក​ឡា​ប៉ា​ខេ ច្រក​ង៉ាំ​ដី ច្រក​ង៉ាំ​បា​វ៉េ ច្រក​ង៉ាំ​យូ​លិត ស្រុក​អូររាំង​មាន ច្រក​ទួល​ស្វាយ ច្រក​ដាក់​ដាំ ច្រក​ឡាំ​ប៉ឹក ស្រុក​ពេជ្រា​ដា​មាន ប៉ុស្តិ៍​៧ ច្រក​អូរ​តាំ​កន ប៉ុស្តិ៍​៦ ប៉ុស្តិ៍​៥ ប៉ុស្តិ៍​៤ ចំណែក​នៅ​ស្រុក​កោះ​ញែក​មាន ច្រក​អូរ​រូ ច្រក ម្រើច នឹង​ប៉ុស្តិ៍​៣ ជាដើម ។ ភាពអំណោយ​ផ្តល់​ដល់​ល្អ​បំផុត​ចំពោះ​ក្រុម​ឈ្មួញ​ដែល​នាំ​ឈើ​ទៅ​ប្រទេស​វៀតណាម ដោយសារ​តែ​គ្រប់​បណ្តាល​ច្រករបៀង​ក្នុងស្រុក​អូររាំង ស្រុក​ពេជ្រា​ដា នឹង​ស្រុក​កោះ​ញែក គឺ​ស្ថិតនៅ​តំបន់​ការពារ​សត្វព្រៃ​ណាំ​លៀ​(​គ្រប់គ្រង​ដោយ ក្រសួង​បរិស្ថាន​) នឹង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​(​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​) ចំណែក​ច្រករបៀង​ទាំងអស់​នៅ​ស្រុក​កែវ​សីមា មាន​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ជា​កន្លែង​សម្បូរ​ឈើ​ប្រណិតៗ​សម្រាប់​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។​

​សេចក្តីរាយការណ៍​ដោយឡែក​មួយ​ពី​ស្រុក​លំផាត់​បានឲ្យដឹងថា ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ខេត្ត​រតនគិរី​និង​មណ្ឌលគិរី  បន្ទាប់ពី​មាន​ការបង្ក្រាប​ទីតាំង​ក្រុមហ៊ុន​ដែល​កាប់​ឈើ​ខុសច្បាប់ តាម​បណ្តា​ខេត្ត​មួយចំនួន​រួចមក​មាន​ក្រុមហ៊ុន​ខ្លះ​ក៏​បាន​យក​គ្រឿងចក្រ​កាយ​រណ្តៅ កប់​ឈើ​អត់​ច្បាប់​ដែល​កាប់​ចេញពី​តំបន់​ជំរក​សត្វព្រៃ​លំផាត់ ដោយ​មាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន​និង​រដ្ឋបាល​ព្រៃឈើ​ផងដែរ​។​

​ប្រភព​នោះ​បាន​បង្ហើប​ថា ក្រុមហ៊ុន​(​ដូនពេញ​អា​គ្រីកូ​)​ដែល​មាន​ទីតាំង​ជាប់​ទន្លេស្រែពក ស្ថិតក្នុង​ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់​ដែលមាន​គំនរ​ឈើ​ជាច្រើន ដែល​នៅ​សេសសល់​ហើយ​មួយចំនួន គឺ​ឈើ​គ្មាន​ច្បាប់ ត្រូវ​គេ​កាយ​រណ្តៅ​កប់​ក្នុង​ដី​អស់​ទៅហើយ​ដែរ​។​ឯ​មួយចំនួន​ទៀត​លាក់ទុក​ក្នុង​ចំការ​ដូងប្រេង ទាក់ទិន​និង​ប្រភព​ខាងលើ​មិនអាច​សុំ​ការបំភ្លឺ​ពី តំណាង​ក្រុមហ៊ុន​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២១ នេះ​។ ចំណែក​លោក​កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ឆន្ទៈ​ខ្មែរ​បាន​សុំ​ការបំភ្លឺ​តាមរយៈ​ទូរ​សព្ទ តែ​គ្មាន​អ្នក​ឆ្លើយតប​ទេ នៅ​រសៀល​ថ្ងៃ​ទី​២១ មករា ២០១៦ ៕

 

 

IMG-20160122-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.