ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖ ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ ២០២០​នេះ បាន​អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម ។

​អង្គសន្និបាត​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្ដម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញ​ខេត្ត លោក លោកស្រី ជា​ក្រុមប្រឹក្សា និង​អភិបាល​ក្រុង​-​ស្រុក មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើនរូប​ទៀត ផងដែរ ។​

​ស្ថិតក្នុង​ឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សម្ដែង នូវ​កោត​ស​សើរ និង​វាយតម្លៃ ឯកឧត្តម លោកជំទាវ​អស់លោក​លោកស្រី ជា​ថ្នាក់ មន្ត្រី រាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ ក៏ដូចជា អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ធ្វើ​ការប្តេជ្ញាចិត្ត ចូលរួម​យ៉ាង​សកម្ម តាម​ការកំណត់ លិខិត​បទដ្ឋាន​ជា​ធរមាន ព្រមទាំង ការផ្តល់​កិច្ចសហការ ធ្វើឲ្យ​រដ្ឋបាល ខេត្ត​កំពង់ចាម សម្រេច​បាន​សមិទ្ធផល ជាច្រើន​នៅក្នុង ០១​ឆ្នាំ​កន្លងទៅនេះ ។

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ឆ្នាំ​២០១៩ កន្លងទៅនេះ គឺជា​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី និង​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល នៃ​រដ្ឋសភា ។ អាស្រ័យហេតុនេះ សន្និបាត នាពេលនេះ គឺជា​ឱកាស​ដ៏​សមស្រប សម្រាប់​យើង​រួមគ្នា ធ្វើការ​វាយតម្លៃ​លទ្ធផល​ការងារ ដែល​រដ្ឋបាល​ខេត្ត​កំពង់ចាម​ខិតខំ​ប្រឹងប្រែង សម្រេចបាន ទាំង​ក្របខណ្ឌ នៃ​តួនាទី ភារកិច្ច ស្របតាម​ច្បាប់​កំណត់ កិច្ចសហការ​សម្របសម្រួល និង​កិច្ចការ​នានា និង​បញ្ហារ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

​ដោយឡែក លើ​មូលដ្ឋាន នៃ​ការវាយតម្លៃ គ្រប់​ជ្រុងជ្រោយ លើ​បទពិសោធន៍ ដែល​ទទួលបាន និង​បញ្ហា​ប្រឈម ដែល​នៅ​សេសសល់ យើង​នឹង​រួមគ្នា ធ្វើ​ការកំណត់​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ​២០២០ ដើម្បី បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ។

​ឯកឧត្ដម អ៊ុន ចាន់​ដា ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ដូច​ឆ្នាំ​មុនៗ​នោះដែរ សន្និបាត​របស់​រដ្ឋបាល នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង រៀប​ចំ​ទិសដៅ​ផែនការ​សកម្មភាព​របស់ខ្លួន ឲ្យមាន​សង្គតិភាព និង​គោល​ការណែនាំ​នានា របស់​ថ្នាក់​ជាតិ ។ ទន្ទឹមនឹងនោះ សន្និបាត ក៏​នឹង​ធ្វើ​ការបែងចែក​ក្រុម ដើម្បី ប្រមូល​ធាតុ​ចូល សមាជិកា នៃ​អង្គ សម្រាប់​បំពេញ​បន្ថែម​លើ​ខ្លឹមសារ​របាយការណ៍ និង​ទិសដៅ ព្រមទាំង គោលការណ៍ សម្រាប់​អនុវត្ត នេះ បន្តទៀត ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.