ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ពិធី​ប្រកាស​ផ្ទេរ​តែងតាំង​និង​ចូលកាន់​មុខ​ដំណែង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​-

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​): នៅ​ថ្ងៃ​ទី​២៧ ខែ​កម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​ចូលកាន់​មុខ​តំណែង​របស់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អ​មក​សាលាដំបូង​ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ឯកឧត្ដម​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឯកឧត្ដម លោក ជំទាវ លោក លោកស្រី​ប្រតិភូ​ក្រសួង​យុត្តិធម៌ និង​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម​តុលាការ ចៅក្រម​អយ្យការ និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ​មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។​

​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធិ ដែល​កន្លងមក​បាន​ខិតខំ​ប្រែង​ប្រែង​ដឹកនាំ​ការងារ​បាន​រី​ចម្រើន និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កន្លែង​ការងារ បាន​ល្អប្រសើរ បាន​ខិតខំ​ប្រឹងប្រែង​បំរើ សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ទទួលបាន​ប្រសិទ្ធិភាព​និង​យុត្តិធម៌ ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បន្តថា​: ចំពោះ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​ខេត្ត​ស្វាយរៀង​ថ្មី និង​សូម​ជូនពរ ឲ្យ​ប្រកប​ការងារ​បាន​ល្អប្រសើ​រ និង​ទទួល ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ការបំរើ​សេវា​យុត្តិធម៌ ក្នុង​ខេត្ត​ស្វាយរៀង ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។​

​សូមបញ្ជាក់​ថា​: លោក ខាំ សុ​ផា​រី វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហនុ​មី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជំនួស​លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ដែល​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​ជា ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.