ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ពិធី​ប្រគល់ និង​ទទួល​គ្រឿង​បរិក្ខារ​ពេទ្យ និង​សម្ភារៈ​សិក្សា​ជូន​ដល់​មណ្ឌល​សុខភាព​កម្ពុជា​-​កូរ៉េ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៥ កើត ខែ​ផល្គុន ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ចៅ ភិ​រិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស និង ជា​នាយក នាយកដ្ឋាន​យន្ត​យុទ្ធ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ ឈើទាល ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ប្រគល់​ទទួល គ្រឿង​បរិក្ខារ​ពេទ្យ ឡាន​សង្គ្រោះបន្ទាន់ កង់ និង​សម្ភារៈ​សិក្សា ជូន​ដល់​មណ្ឌល​សុខភាព​កម្ពុជា​-​កូរ៉េ ( ROTARY CLUB ) និង​ប្រគល់​សម្ភារៈ​សិក្សា ជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ​ឃុំ​ឈើ​ទាល ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ក្រោម​កិច្ចសហការ និង​ជំនួយ​របស់ រ៉ូ​តារី​ក្លឹប ( ROTARY CLUB ) ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​កូរ៉េ និង​មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​២៣០​នាក់ ។​

​មានប្រសាសន៍​នៅក្នុង​ពិធិ​នេះ លោក​ឧត្តមសេនីយ៍ឯក ចៅ ភិ​រិទ្ធ បានលើកឡើង អំពី​គុណ​តម្លៃ​នៃ​យុទ្ធសាស្ត្រ «​ឈ្នះ​-​ឈ្នះ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​វឌ្ឍនភាព​គ្រប់​វិស័យ​រួម​ទាំង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ដែល​ជា​បច្ច័យ​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក ចៅ ភា​រិទ្ធ បាន​ថ្លែង​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ជំនួយ​របស់​ប្រទេស​កូរ៉េ រ៉ូ​តារី​ក្លឹប ( ROTARY CLUB ) ដែល​កន្លងមក​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ផ្តល់​នូវ​អាគារ មណ្ឌល​សុខភាព​កម្ពុជា​-​កូរ៉េ និង​បាន​បរិច្ចាក​ទ្រ​ពធ​ន​សម្ភារៈ បរិក្ខារ រួម​មាន​រថយន្ត​សង្គ្រោះ​ជាដើម ដូច​អ្វី​ដែល​យើង​បានឃើញ នៅពេល​ពិតជា​មាន​តម្លៃ និង​មិន​អាច​កាត់ថ្លៃ​បានឡើយ​។​

​លោក​បាន​គូសបញ្ជាក់ថា ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​សមធម៌ តាមរយៈ​ការបង្កើត​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​ចូលរួម​អនុវត្តន៍​គោលការណ៍​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។ ជាក់ស្តែង អំណោយ​រថយន្ត​សង្គ្រោះ​ថ្ងៃនេះ គឺជា​សាក្ខីភាព មិត្តភាព រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ ដែល​ដែល​ផ្តើម​ពី​ការ​កៀគ​គិតគូរ​ពី​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ព្យាបាល របស់​ប្រជាជន នៅ​ពេល​មក​ទទួល និង​ប្រើប្រាស់​សេវា​ពិនិត្យ​សុខភាព ជា​ពិសេស​ប្រជាជន​ក្រីក្រ ជន​ងាយ​រងគ្រោះ​ស្ត្រី និង​កុមារ​នៅ​ទូទាំង​ឃុំ​ឈើ​ទាល ស្រុក​ស្វាយជ្រំ ឲ្យបាន​ទាន់​ពេលវេលា​៕ ដោយ ៖ ភក្តី​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.