ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ច្រករបៀង​ជាច្រើន​កន្លែង​ក្លាយជា​ច្រក​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌល​គី​រី ៖ ច្រករបៀង​ការពារ​ព្រំដែន​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ជាប់​ជាមួយ​ព្រំដែន​របស់​ប្រទេស​វៀតណាម​កំពុង​ត្រូវបាន​គេ​មើលឃើញ​ថា មាន​ការដឹកជញ្ជូន​ឈើប្រណិត​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ដ្រី​យោធា​ខិលខូច​មូយចំនួន​ក្នុងកង​អនុ​សេនា​តូច​លេខ​១ និង​កងអនុសេនាធំ​លេខ​២ រួមជាមួយ​លោក​ប៊ូ សំអុល មេ​ប៉ុស្តិ៍​ឡា​ប៉ា​ខេ ជា​អ្នក​បើកដៃ​រួម​ទាំង​ច្រករបៀង​ផ្សេងៗ ក្នុង​នោះ​ក៍មាន​មន្ដ្រី​ប៉ូលីស​ខិលខូច​មួយ​មួយចំនួន​ដែល​នៅ​តាម​ច្រក​ទាំងនោះ​រួមដៃគ្នា​ទើប​បានជា​មាន​បទល្មើស​ខុស​ច្បាប់​ទាំងនេះ​ចេញ​បាន​យ៉ាង​រលូន​បែបនេះ​។​

​តាម​សេចក្កីរាយការណ៍​បានឲ្យដឹងថា បើទោះបីជា​មាន​ការហាម​ប្រាម​និង​រិត​បណ្ដឹង​យ៉ាង​ក្ដៅគគុក​របស់​អាជ្ញាធរ​ខេត្ត និង​ជំនាញ​ពាក់​ព័ទ្ធ​នៅ​ខេត្ត​មណ្ឌលគិរី​ស្ដី​ពី​បទល្មើស​ព្រៃឈើ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ​នៅ​ស្រុក​កែវ​សីមា​នៅ​ច្រករបៀង​ការពារ​ព្រំដែន​ចំនួន​២​កំពុង​លេចផ្លោ​ជាង​គេ​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត​ខុស​ច្បាប់​ទាំង​យប់ ទាំង​ថ្ងៃ ហាក់ដូចជា​គ្មាន​ការ​ខ្លាចញញើត​និង​ច្បាប់​បន្តិច​សោះ​។​

​ប្រភព​បាន​បញ្ជាក់​ឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ (​ទាំង​យប់​ទាំង​ថ្ងៃ​) មាន​ការដឹកេជញ្ជូន​ឈើតាម​ច្រករបៀង​ការពារ​ព្រំដែន​យកទៅលក់​នៅ​នៅ​ព្រំដែន​ប្រទេស​វៀតណាម​ត្រង់​ស្រុក ប៊ូ​ដូប ខេត្ត​បី​ញ​ភឿន​តិចជាង​១០​ម៉ែត្រគូប​នោះឡើយ​នៅក្នុង​ច្រក​ង៉ា​ដី​និង​ច្រក​បា​វ៉េ​។ ដោយ​មាន​លោក ហឹម សុភ័ក្ដ មន្ដ្រី​យោធា​ដែល​មាន​អត្តលេខ​២០១១៣៧ មាន​តួនាទី​ជា​មេបញ្ជាការរង​កង​អនុ​សេនា​លេខ​១  កងអនុសេនាធំ​លេខ​២  វរៈ​សេនា​តូច​លេខ​១០៣​ការពារ​ព្រំដែន នៃ​តំបន់​សឹង​រង​មណ្ឌលគិរី ជា​អ្នក​កាង​និង​ជា​អ្នកប្រមូល​កញ្ចប់​។​

​ប្រជាពលរដ្ឋ​បាន​នាំគ្នា​សំណូមពរ​ដល់​មេបញ្ជាការ​វរៈ​ព្រំដែន​យោធា​១០៣ ក៍​ដូចជា​មេបញ្ជាការ​សឹង​រង​ខេត្ត​ផង ដើម្បី​ជៀសវាង​ការប៉ៈពាល់​ដល់​អង្គភាព ម្យ៉ាងទៀត​ក៍​ដូចគ្នា​ដែរ ប្រជាពលរដ្ឋ​បានធ្វើការ​សំណូមពរ​ដល់​លោក​មេ​បញ្ជាការ​របស់ វរៈ​៦២១ របស់​ប៉ូលីស​ព្រំដែន​ឲ្យជួយ​មើល​កូនចៅ​របស់​ខ្លួន​ផង ដើម្បី​កុំឲ្យ​ជៈ​ឥទ្ធិពល​អាក្រក់ៗ​ដល់​មេ​អង្គភាព​របស់​ខ្លួន​ដែល​គេ​មិន​បាន​ធ្វើ ៕
​គឹម ចំរើន​

 

2016_01_05r2 (4) 2016_01_05r2 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.