ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

យុវជន​ម្នាក់​ជិះ​ម៉ូតូដូល​ខ្លួនឯង​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖  បុរស​ម្នាក់​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៧៦ ទៅ​កាន់កា​រ៉ា​ស​សាំង​មួយកន្លែង ក្នុង​ល្បឿន​លឿន​ក៍​រេ​ចង្កូត​ម៉ូតូ​ដួល ជាច្រើន​ត្រឡប់​តែម្នាក់ឯង​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជិះ​ម៉ូតូដូល​ខ្លូនឯង​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៤ មករា ២០១៦ ស្ថិតក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា បុរស​ដែល​រងគ្រោះថ្នាក់​នេះ​មានឈ្មោះ ស្រ៊ី វ​ល័ក្ខ អាយុ​២២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កណ្ដាល ក្រុង​សែន​មនោ​រម្យ មាន​មុខរបរ​ជា​កម្ម​ក​រ  មូលហេតុ​ដែល​កើតមាន​គ្រោះថ្នាក់​នេះ​ដោយសារតែ​ជនរងគ្រោះ​បើកបរ​ដោយ​មិនមាន​ពាក់មួក​សុវត្ថិភាព និង​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​គ្រោះថ្នាក់​នេះ​មិន​បាន​ធ្វើឲ្យប៉ៈពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទេ ព្រោះ​ជនរងគ្រោះ​បើកបរ​តែម្នាក់ឯង​រងរបួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ ម៉ូតូ​ជនរងគ្រោះ​មាន​ម៉ាក ស៊ី​រ៉ុស គ្មាន​ផ្លាកលេខ គ្មាន​កញ្ចក់ និង​គ្មាន​មួកសុវត្ថិភាព បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​នាំយក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ស្ពាន​មានជ័យ ចំណែក​ឯ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

​សមត្ថកិច្ច​បាន​បន្ដថា គ្រោះថ្នាក់​ដែល​កើតឡើង​ភាគច្រើន​បណ្ដាល​មកពី កត្តា​មនុស្ស មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​គ្មាន​ពាក់​មួកសុវត្ថិភាព និង​ក្នុង​ស្ថានភាព​ស្រវឹង ដូច្នេះ​ហើយ​សមត្ថកិច្ច​បា​ន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​សុវត្ថិភាព​តាម​ដងផ្លូវ​សាធារណៈ​៕
​ហេង ចាន់ ណុប​

 

2016_01_05a (5) 2016_01_05a (4)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.