ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ០៩​កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​រដ្ឋបាល​ខេត្ត​កំពត​មាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​នៅ​ខេត្ត​កំពត​។

​កិច្ចប្រជុំ​នេះ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត លោក លោកស្រី​ប្រធាន អនុប្រធាន និង​តំណាង​របស់​អនុគណៈកម្មការ​អន្តរក្រសួង ព្រមទាំង​លោក លោកស្រី​ប្រតិភូ​អន្តរក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​ក្នុង​ពិធី​នេះ​មាន​រៀបចំ​ជា​លក្ខណៈ​ខ្នាត​អន្តរជាតិ មានការ​សំដែង​សិល្បៈ​ពី​សិល្បៈករ​ប្រាំ​ប្រទេស ចិន ឥណ្ឌា ថៃ ឡាវ និង​វៀតណាម និង​មាន​រៀបចំ​ស្តង់​ពិ​ពរណ៍​ចំនួន​៣៧០​ស្តង់ សម្រាប់​ផលិត​ជាតិ និង​អន្តរជាតិ​។​

​ក្រោយពី​ស្តាប់​របាយការណ៍​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត និង​ត្រៀម​ធ្វើ​សកម្មភាព​របស់​អនុគណៈកម្មការ​អន្តរក្រសួង នី​មួយៗ លោក​ប្រធាន​គណៈកម្មការ បាន​កោតសរសើរ​ចំពោះ​អនុគណៈកម្មការ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​តាម​គម្រោង​ផែនការ​រៀងៗ​ខ្លួន ហើយ​សូម​បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​ទាំងអស់​ឱ្យ​ស្រប​តាម​ផែនការ​រួម​ដែល​បាន​គ្រោងទុក​។​

​នា​ឱកាស​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នោះ​ដែរ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​បន្ត​ទទួល​អញ្ជើញ​ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​គណៈប្រតិភូ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​សំខាន់ៗ​សម្រាប់​រៀបចំ​ពិធី​ស្វាគមន៍​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​របស់​ខេត្ត​កំពត​ផងដែរ​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.