ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ!

​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​មាន​ការចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត លោកនាយក​រដ្ឋបាល​បាល​សាលាខេត្ត អភិបាលក្រុង ស្រុក និង​មន្ត្រី​ចំណុះ​នៃ​រដ្ឋបាល​ខេត្ត​ទាំងមូល​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ រួមមាន​៖
១. ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២១៩ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​.
២. ពិនិត្យ ពិភាក្សា​លើ​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​សាលាខេត្ត​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩.
៣. ពិនិត្យ ពិភាក្សា​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​.
៤. សេចក្តីរាយការណ៍​អំពី​លទ្ធផល​ការធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ​២០១៩ នៅតាម​បណ្តា​ក្រុង ស្រុក​។​

​ក្នុងឱកាស​នោះ​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ជំរុញ​ដល់​បណ្តា​មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ទាំងអស់​ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​តាម​តួនាទី​របស់​ខ្លួន ដើម្បី​ឆ្លើយតប​តម្រូវការ​ទាន់ពេល​វេលា សម្រាប់​បម្រើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.