ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក អ៊ុក ថា​អភិបាលរង​ខេត្ត តំណាង លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ​(២០២០-២០២៤)​របស់​រដ្ឋបាល​ខេត្ត ដែល​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក លោកស្រី តំណាង​ក្រុមប្រឹក្សា​ខេត្ត តំណាង​គណ​:​កម្មា​ធិ​ការទាំង​បី​របស់​ក្រុមប្រឹក្សា​ខេត្ត ក្រុម​ការងារ​កសាង​ផែនការ​ខេត្ត អភិបាលក្រុង ស្រុក និង​អង្គការ​សង្គម​ស៊ីវិល សរុប​ប្រមាណ​៥៥ រូប​។​

​ក្នុង​កិច្ចប្រជុំ លោក អ៊ុក ថា មានប្រសាសន៍ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺជា​ការបង្ហាញ​នូវ​គោលបំណង និង​វិធីសាស្ត្រ នៃ​ការកសាង​ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត ជូន​អ្នកពាក់ព័ន្ធ ដើម្បី​ជា​មូលដ្ឋាន​ក្នុង ការរួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ ក្នុង​ការអភិវឌ្ឍ​ខេត្ត​របស់​យើង ប្រកបដោយ​សក្តានុពល មាន​ប្រសិទ្ធិភាព និង​ភាពឆ្លើយតប​តាម​ស្ថានភាព​ជាក់ស្តែង​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ផែនការ​អភិវឌ្ឍន៍​នេះ មាន​ភាពច្បាស់លាស់ មាន​ចក្ខុវិស័យ​ត្រឹមត្រូវ វា​ពិតជា​បាន​ជះ ឥទ្ធិពល​យ៉ាង​ពិតប្រាកដ ដល់​ការដឹកនាំ គ្រប់គ្រង និង​ការសម្រេច​បាន​លទ្ធផល​ល្អប្រសើរ ហើយ​ការកសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត ដែល​មាន​ភាពត្រឹមត្រូវ និង​ទទួលយក​បាន វា​ពិតជា​ទាមទារ​នូវ​ការចូលរួម​ពី​គ្រប់​ផ្នែក​នៃ​អ្នកពាក់ព័ន្ធ​នានា​ផងដែរ​។​

​ឆ្លើយតប​ទៅនឹង​គោលបំណង​ដ៏​មាន​សារៈសំខាន់​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ នឹង​បង្ហាញ​នូវ​ឯកសារ​សំខាន់ៗ​ជា​គត្តិយុត្តិ​មួយចំនួន និង​ផ្តល់​ទិន្នន័យ​ថ្មីៗ ដើម្បី​ប្រើប្រាស់ និង​វិភាគ​ស្ថានភាព​ក្នុង​ការកសាង​ផែនការអភិវឌ្ឍន៍​។​

​លោក​អភិបាលរង​ខេត្ត ក៏​បាន​បន្ថែម​ទៀត​ថា​ដើម្បី​ឲ្យ​ដំណើរការ នៃ​ការកសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ ស្រប​តាម​សេចក្តីណែនាំ​បច្ចេកទេស និង​ប្រតិទិន​ការងារ សូម​សមាជិក​សមាជិកា​នៃ​ក្រុម​ការងារ​ទាំងអស់ ដើម្បីឲ្យ​ផែនការអភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ​(២០២០-២០២៤)​របស់ រដ្ឋបាលខេត្ត មាន​លក្ខណៈ​ទូលំទូលាយ ស៊ីជម្រៅ និង​អាច​ទទួលយកបាន សូម​ឲ្យ​គ្រប់​បណ្តា​យន្តការ គ្រប់​មន្ទីរ អង្គភាព និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ចូលរួម​ក្នុង​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត​នេះ ដោយ​អនុវត្តន៍​តាម​សេចក្តីណែនាំ​បច្ចេកទេស ដែល​បាន​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង លេខ​០៨៤​ផ​ក ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ផែនការ ប្រតិទិន​ការងារ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ​(២០២០-២០២៤)​របស់​រដ្ឋបាល​ខេត្ត និងសេចក្តីសម្រេច​គោលការណ៍​ណែនាំ​ផ្នែក​គោលនយោបាយ​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ក្នុង​សម័យប្រជុំ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.