ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដើម្បី​ជំរុញ​ផែនការ​សម្រេច​ក្នុង​ការអនុវត្ត​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៩ តាម​គម្រោង​ផែនការ​ដែល​បានគ្រោង​ទុក​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​ឱ្យបាន​កាន់តែ​ប្រសើរឡើង ដែល​ព្រឹត្តិការណ៍​នេះ​និង​គៀត​កិត​មកដល់​ពេល​ខាងមុខ​ឆាប់ៗ​នេះ ពិសេស​ពាក់ព័ន្ធ​នឹង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​និង​ការងារ​រៀបចំ​សោភ័ណភាព អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ផង​នោះ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ខេត្ត​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​មួយចំនួន​នៃ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ពន្លឿន​សម្រេច​ការងារ​សំខាន់ៗ​មួយចំនួន​ដែល​កំពុង​នៅ​សេសសល់​។​

​ក្នុង​កិច្ចប្រជុំ​នេះ​យោងតាម​របាយការណ៍​លទ្ធផល របស់​អនុគណៈកម្មការ​នី​មួយៗ​ទាំង​៦​ថ្នាក់​ខេត្ត​មកដល់ពេលនេះ​ការងារ​រៀបចំ​ត្រូវ​បាន​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ ក្នុងនោះ​មាន​ការងារ​កែលំអ​សោភ័ណភាព​ទីក្រុង​កំពត រួមមាន​៖​ការសាងសង់​បង្គន់​អនាម័យ ការដាំ​ដើមឈើ ការរៀបចំ​ជួសជុល​កែលម្អ​សួនច្បារ​ក្នុង​ទីក្រុង ការរៀបចំ​តុបតែង​អំពូល​ភ្លើង​សាធារណៈ​តាម​ដងផ្លូវ ទីកន្លែង​ប្រារព្ធ​ពិធី​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត ស្ថាបនា​ឡើង​វិញ​នូវ​ផ្លូវ​បេតុង ការ​តម្លើង​ប៉ាណូ បំពាក់​ភ្លើង​អិល​អ៊ីឌី​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ខេត្ត ការកែលម្អ​ខ្លោងទ្វារ​វិធី​បុណ្យ​សមុទ្រ ការងារ​រៀបចំ​វិថី​ម្ហូបអាហារ ការ​ត​បណ្ដាញ​ទឹក ភ្លើង​ប្រព័ន្ធ​បង្ហូរ​កាកសំណល់ រឹង រាវ ការជួសជុល​ផ្លូវ​ចូល​ក្រុង ជាដើម​។​
‘
​ដោយឡែក​ការងារ​សេសសល់​ចាំបាច់​សំខាន់ៗ​មួយចំនួន​ទៀត​ដែល​ត្រូវ​អនុវត្ត​ឲ្យបាន​សម្រេច​ឆាប់​ជា​ស្ថាពរ​ចំពោះ​មុខ​នេះ​រួមមាន​៖
​ការតុបតែង​កែលម្អ​បន្ថែម​បំភ្លឺ​ភ្លើង​តាម​ដងផ្លូវ​ក្នុង​ក្រុង​-​ការ​ត​ទឹក​ភ្លើង នៅ​កន្លែង​ចំណត​ទូក​ទេសចរណ៍​ថ្មី​និង វិថី​ម្ហូបអាហារ​-​ការជំរុញ​ផ្ដល់​សម្ភារៈ​ជូន​មន្ទីរអបរំ​យុវជន​និង​កីឡា​សម្រាប់​ចែកចាយ​និង​ដឹកនាំ​សិស្ស​សាលា​ក្នុង​ក្រុង​ធ្វើ​ពលកម្ម​អនាម័យ​សម្អាត​ក្រុង​ការរៀបចំ​ទីតាំង​កន្លែង​បាញ់​កាំ​ជ្រួច​-​ការងារ​ត្រៀម​រៀបចំ​ផែនការ ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​-​ការរៀបចំ​ទីកន្លែង​ចំណតរ​ថយ​យន្ត ម៉ូតូ​-​ការបញ្ជៀ​ស​និង​ផ្អាក​រថយន្ត​ធំៗ​ឬ​រថយន្ត​ដឹក​ដី​ចូល​ក្រុង​កំពត​រយៈពេល​បី​ថ្ងៃ​ក្នុង​ថ្ងៃ​បុណ្យ​សមុទ្រ​- ការរៀបចំ​ទីតាំង​ស្តង់​ពិ ពរ័​ណ​ដែល​មាន​ការ​កំណត់ទីតាំ​ង​កន្លែង​ជូន​បងប្អូន​អ្នកលក់ដូរ​តាម​កន្ទេល​រួម​និង​កន្លែង​ចត​មធ្យោបាយ​របស់​ពួកគាត់​-​ការត្រៀម​រថយន្ត​ម៉ាស៉ីនភ្លើង​សម្រាប់​បង្កា​ពេល​ភ្លើង​អគ្គិសនី​ដាច់​ដោយ​ភាព​ចៃដន្យ​កើតឡើង​។​

​ចំណែក​ពាក់ព័ន្ធ​ការចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​តាម​ដង​ផ្លូវជាតិ​លេខ​៣​និង​ផ្លូវ​លេខ​៣៣ រួម​និង​បញ្ហា​ការ​ទុកដាក់​និង​ការដឹក​ជញ្ជូន​សម្រាម​តាម​ដងផ្លូវ​ពិសេស​ក្នុង​ក្រុង​កំពត​និង​តាម​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ក៏​ត្រូវបាន​ជំរុញ​ការយកចិត្តទុកដាក់​ខ្ពស់​។​

​ជាមួយនេះ អាជ្ញាធរ​ក្រុង​កំពត និង​សង្កាត់​រួម​និង​
​ស្រុក​ទឹកឈូ​និង​ឃុំ​មួយចំនួន​ជុំវិញ​ក្រុង​កំពត​ក៏​បាន​កំពុង​ជំរុញ​ការយកចិត្តទុកដាក់​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩​នៅ​ខេត្ត​កំពត​អោយ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ផង​ដែរ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.