ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

តុលាការ​ខេត្ត​រតនគីរី គួរតែ​ជឿ​មេឃុំ កុំ​ជឿ​បុគ្គល​អាក្រក់ !

តុលាការ​ខេត្ត​រតនគីរី គួរតែ​ជឿ​មេឃុំ កុំ​ជឿ​បុគ្គល​អាក្រក់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគីរី ៖ លោក ឡុច ឡៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​រតនគីរី បាន​ចេញ​លិខិត​ជូនដំណឹង​អំពី​ដីកា​ដំណោះ ស្រាយ ចោទប្រកាន់​ទៅលើ​មនុស្ស​ចំនួន ៤​នាក់ (​តំណាង​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ ក្នុង​ភូមិបរ​ឡយ ឃុំ​កិះ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគីរី​)​ពី​បទ​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នកដទៃ ។​

​មនុស្ស​ទាំង​៥​នាក់​នោះ​មានឈ្មោះ​ដូច​ខាងក្រោម​ ៖ ១-​ឈ្មោះ សូត្រ សឿន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ​, ២-​ឈ្មោះ ជ្រឹក ជឿន ហៅ​ទូច ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​, ៣- ឈ្មោះ ឯម ចាន់ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ​,៤- ឈ្មោះ សយ រី​ម ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ និង​៥-​ឈ្មោះ គួច សុភាព ភេទ​ប្រុស ។​

​ក្រោយ​ពី​ក្តាប់បាន​នូវ​សេចក្តី​នៃ​លិខិត​ជូនដំណឹង​នេះ ប្រជាពលរដ្ឋ​ទាំង ១០០​គ្រួសារ កើត​ទុក​មិន​សុខចិត្ត ប្រតិកម្ម​ទៅ​នឹង​តុលាការ​សាលាដំបូង​ខេត្ត​រតនគីរី ដែល​ចុះ​ធ្វើការ​ស៊ើបសួរ​មិន​បាន​ច្បាស់លាស់​ដោយហេតុ​ថា ដើមបណ្តឹង​ឈ្មោះ ហ៊ាង សុជាតិ បាន​កាន់​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្លែងក្លាយ​បន្លំ​យក​ទៅ​ ប្តឹង​តុលាការ ។​

​តំណាង​ប្រជាពលរដ្ឋ​ទាំង ៥​នាក់ បាន​អះអាង​ថា មុន​តុលាការ​សាលាដំបូង​ខេត្ត​រតនគីរី បើក​សវនាការ​ជំនុំ ជម្រះ​ពី​បទ​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នកដទៃ​មេត្តា​ចុះ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ផង ។​

​តំណាង​ប្រជាពលរដ្ឋ​ក៏​បន្ត​បញ្ជាក់​ឱ្យដឹង​ទៀត​ថា លោក ហ៊ាង សុជាតិ បាន​ប្រព្រឹត្ត​ក្លែង​លិខិត​ផ្ទេរសិទ្ធិ​កាន់ កាប់​ដី​ក្លែងក្លាយ​ដែលមាន​ផ្ទៃដី ១៨៦​ហិកតា ។ មិន​តែ​ប៉ុណ្ណោះ​ទេ ឈ្មោះ ហ៊ាង សុជាតិ បាន​ក្លែង​លិខិត​សាធារណៈ បំភ័ន្ត​លោក​មេឃុំ និង​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ ក្នុង​គោលបំណង​ចង់​លេប​ត្របាក់​ដី​ពី​អ្នក​ភូមិបរ​ឡាយ​ថែម ទៀតផង ។ លោក​មេឃុំ​ក៏​ឃើញ​ដូច្នោះ​ក៏​ធ្វើ​លិខិត​បដិសេធ​រហូត​ដល់​ចំនួន​ពីរ​ច្បាប់ ។​

​សូមបញ្ជាក់​ថា លើ​ឯកសារ​កម្មសិទ្ធិ​ដី​របស់ ហ៊ាង សុជាតិ សូម្បី​មេឃុំ​កិះ​ចុង លោក ស៊ើយ កែវ និង​ជំទាវ ខាំ ស្តៃ ក៏​អត់​ទទួល​ស្គាល់​ដែរ ។ ចុះ​ហេតុម្តេច​ក៏​តុលាការ​ហ៊ាន​ចោទ​ប្រជាពលរដ្ឋ និង​កាន់​ដើមចោទ​ឈ្មោះ ហ៊ាង សុជាតិ​ថា ជា​អ្នក​ប្តឹង​ត្រឹមត្រូវ​ទៅ​វិញ ? បើ​មិន​ជឿ​មេឃុំ​ដែល​ជា​អាជ្ញាធរ​ដែនដី រស់​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ តើ​ទៅ​ជឿ​អ្នក​ណា​វិញ ។ តុលាការ​គួរតែ​ចងចាំ​ប្រសាសន៍​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​លោក​ធ្លាប់មាន ប្រសាសន៍ថា មេឃុំ​ជា​អ្នក​ដឹង​រឿង​ច្បាស់​ជាងគេ ។​
​    ​
​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ទាំង ១០០​គ្រួសារ សូម​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល ក្រសួង​យុត្តិធម៌​តុលាការ ខេត្ត​រតនគីរី និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ចុះ​ស្រាវជ្រាវ​អង្កេត​ឱ្យបាន​ច្បាស់​នឹង​ផ្តល់​ភាពយុត្តិធម៌​ជូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ហើយ​កុំ​លំអៀង​ទៅ​ជន ខិលខូច​ដែល​ធ្វើឱ្យ​បាត់បង់​ជីវិត និង​ជីវភាព​ការរស់នៅ​របស់​ប្រជាជន ។​

​ជាពិសេស​ជាងនេះទៅទៀត​នោះ សូម​អង្វរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​អ្នក​ភូមិបរ​ឡយ ដែល​កំពុង​រងគ្រោះ​ពី​ការ​លួច​ធ្វើលិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ ក្លែងក្លាយ ពី​បុគ្គល​ខិលខូច​ឈ្មោះ ហ៊ាង សុជាតិ នេះ​ផង ៕​

2014_12_08a (3) 2014_12_08a scan1c scan1b scan1a 2014_12_08a (1) 2014_12_08a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.