ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

កម្លាំង​អាវុធហត្ថ​ក្រុង​បង្ក្រាប​ឃាត់​ជនសង្ស័យ​សេព​គ្រឿងញៀន ០៦ នាក់​នៅ​តំបន់​ត្រពាំង​ឈូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ជនសង្ស័យ ចំនួន​06​នាក់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី សេព​គ្រឿងញៀន​និង បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ត្រូវបាន​កម្លាំង​អាវុធហត្ថ  កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន រួម​ទាំង​វត្ថុតាង កាលពី​វេលា​ម៉ោង​6 ព្រឹក​ថ្ងៃ​ទី​21 ខែ​ធ្នូ ឆ្នាំ​2015 ស្ថិតនៅ​ក្រុម​11 ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ជនសង្ស័យ​ឃាត់ខ្លួន​បាន​ទាំង​06​នាក់ :  ទី​១-​ឈ្មោះ​ហេង ពៅ ភេទ​ប្រុស អាយុ​15​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
​ទី​២-​ឈ្មោះ រុំ​សំណាង ភេទ​ប្រុស អាយុ​16​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ ​ទី​៣-​ឈ្មោះ ឡាយ​ស៊ី​ចាន់ ភេទ​ប្រុស អាយុ​18​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ ​ទី​៤-​ណាក់​សុខ​ដែន ភេទ​ប្រុស អាយុ​16​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។
​ទី​៥-​ឈ្មោះ សំ​សេរី​ថា​ណុ​ច ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។​ ​និង​ទី​6-​ឈ្មោះ បែ កាត់​ស៊ី​ង អាយុ 19​ឆ្នាំ​មុខរបរ​នឹង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​ ​ក្រៅ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​06​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន គ្រឿងញៀន 02​កញ្ចប់​តូច​នឹង​សំភារៈ​សម្រាប់​សេព​គ្រឿងញៀន​​មួយចំនួនទៀត​។​

ជនសង្ស័យ​ទាំង​06​នាក់ បន្ទាប់​ពី​ឃាត់ខ្លួន​បាន នាំ​ទៅ​ធ្វើ​ការសាកសួរ​នៅ ផ្នែក​ជំនាញ កងរាជអាវុធហត្ថ​ក្រុង​ភ្នំពេញ ដើម្បី​កសាង​សំណុំ​ចាត់ការ​ទៅតាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.