ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

កាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកៀរគរមូលនិធិ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

កាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកៀរគរមូលនិធិ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកៀរគរមូលនិធិ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឌុច ចាន់តូ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មាធិការសាខា តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។

លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានធ្វើរបាយការណ៍ស្តីពីការកៀរគររកមូលនិធិរបស់សាខា ក្នុងឱកាសខួបលើកទី១៦៣ ទិវា៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោកបានបន្តថា ឆ្នាំ២០២៦ សាខាមិនរៀបចំពិធីមិន្ទិញនោះទេ ដោយសាខាកាកបាទក្រហមខេត្តសម្រេចធ្វើជាលិខិតអំពាវនាវ ចែកជូនដល់សប្បុរសជនដើម្បីជួយទ្រទ្រង់ និងជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តរតនគិរី តាមរយៈនៃការបរិច្ចាគថវិកាពីសប្បុរសជន គ្រប់ទិសទី និងពីគ្រប់មជ្ឈដ្ឋាន តាមមូលដ្ឋានបណ្តា ក្រុង ស្រុក ដែលចំណុះឲ្យរដ្ឋបាលខេត្ត នៅតាមស្ថាប័ន មន្ទីរ អង្គភាព នានាជុំវិញខេត្ត និងពីគ្រប់អាជីវករ សិប្បករ នៅតាមបណ្តារោងចក្រសហគ្រាស ផលិតកម្មនានា នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្ត ដើម្បីចលនាបំផុសឲ្យគេបានចូលរួមជាមួយសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត។

តាមរយៈ នៃការកៀរគរថវិកា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នេះសាខាកាកបាទក្រហមខេត្តរតនគិរី ទទួលបានថវិកាបណ្តោះអាសន្ន ពីការបរិច្ចាគ និងដោយស្ម័គ្រចិត្តពីសប្បុរសជន បានចំនួន៤៤,១៧៣.៣៣ដុល្លារ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ឌុច ចាន់តូ បានលើកឡើងថា អំណោយដែលសាខាបានទទួលពីសប្បុរសជននៅថ្ងៃនេះ សាខាខេត្តនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរស ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជាជំនួយការជូនរាជរដ្ឋាភិបាល លោក ឌុច ចាន់តូ ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានបន្តការអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តការចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។

ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សាភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា នឹងចូលរួមយ៉ាងច្រើនកុះករ ក្នុងការបន្តជួយគាំទ្រ បេសកកម្មមនុស្សធម៌របស់សាខាខេត្ត ស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.