ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្តី ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ ក្រុង​កំពត និង​ស្រុក​ទឹកឈូ ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ថ្ងៃ​អង្គារ ១៥​កើត (​ពេញ​បូណ៌មី​) ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោកស្រី លាង ហៃ ជាវ តា​យ បាន​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ ក្រុង​កំពត និង​ស្រុក​ទឹកឈូ ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ប្រសាទ​ដើម​ពោធិ៍ ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ ពី​សំណាក់​លោក លោកស្រី ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង ស្រុក ប្រជា​ពុទ្ធបរិស័ទ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត និង​ព្រះសង្ឃ សរុប​ចំនួន ប្រមាណ​៤០០ អង្គ​/​នាក់​។​

​ក្នុងនោះ​លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​នូវ​ថវិកា​សម្រាប់​ចូល​បុណ្យ​ចំនួន​២.៦៤០.០០០​រៀល និង​ឧបត្ថម្ភ​ដល់​យាយជី​តាជី ម្នាក់​២​ម៉ឺន​រៀល សរុប​៥​លាន​រៀល និង​ឧបត្ថម្ភ​ដល់​កងកម្លាំង​ប្រដាប់អាវុធ អស់​ថវិកា​សរុប​៣​លាន​រៀល​ផងដែរ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ការលើកស្ទួយ​លើ​វិស័យ​សាសនា​ប្រៀប​បាន​នឹង​ការឆ្លុះ​បញ្ចាំង​នូវ​គុណធម៌​របស់​មនុស្ស​ឲ្យ​ប្រព្រឹត្តតែ​អំពើ​ល្អ ប្រកប​ដោយ​សច្ចះ​ទៀងត្រង់​មិន​ប្រព្រឹត្ត​អបាយមុខ ហើយក៏​បាន​បណ្តុះ​នូវ​ផ្នត់គំនិត​យើង​ឲ្យ​ចេះ​ធ្វើ​បុណ្យ រក្សា​សិលទាន សាង​តែ​អំពើ​ល្អ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​។​យ៉ាងណាមិញ​បុណ្យមាឃបូជា គឺជា​ថ្ងៃ​ដែល​យើងទាំងអស់គ្នា​រៀបចំ​ធ្វើ​ដើម្បី​បូជា រ​ម្មឹក​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ​បាន​បង្កើត​ព្រះពុទ្ធសាសនា​ឲ្យ​យើង​ប្រារព្ធ​ធ្វើ​នៅ​តាម​ទី​វត្ត​អារាម​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា បុណ្យ​មាឃបូជា គឺជា​ពិធី​មួយ​ត្រូវបាន​ប្រារព្ធ​ចំ​ថ្ងៃ​១៥​កើត​(​ខែ​ពេញ​បូរ​មី​)​ខែ​មាឃ ដោយ​ពុទ្ធ​សាស​នឹក​តែងតែ​នាំ​គ្នា​ប្រារព្ធ​ធ្វើឡើង​ដើម្បី​អនុមោទនា​យក​ផល​បុណ្យ​ទាំងអស់​គ្នា​តាម​ទម្លាប់​បន្ត​តាំងពី​ដូនតា​រៀង​រហូត​មក​៕
​សេង ណា​រិទ្ធ​
​

r190220c1 r190220c2 r190220c3 r190220c4 r190220c5 r190220c6 r190220c7 r190220c8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.