ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ឧត្តមសេនីយ៍សៅ សុខា ៖ មិន​ត្រូវ​យក​ឋានៈ​និង​តួនាទី របស់​ខ្លួន​ដែល​មាន​ដើម្បី​យក​ទៅ​ធ្វើ​ជា​មុខរបរ​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រតនគិរី ៖ ពិធី​ប្រកាស​ផ្ទេរ ភារកិច្ច និង​តែងតាំង​មុខតំណែង កងរាជអាវុធហត្ថ ជំនួស​តំណែង លោក គីម រស្មី មេ​ប៉េអឹម​ខេត្ត រតនគិរី កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ទី​១៨ ខែ កុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតី ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល ខេមរភូមិន្ទ និង ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ក្នុងពេលនោះ​ដែរ នាយ​ឧត្ដមសេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ ក្នុង​ពិធី​ប្រកាស តែងតាំង​មុខតំណែង​មន្ត្រី កងរាជអាវុធហត្ថ ហើយ​ថែមទាំង​ធ្វើការ​ព្រមាន យ៉ាងខ្លាំងៗ ទៅដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ មិន​ត្រូវ​យក​ឋានៈ​និង​តួនាទី របស់​ខ្លួន​ដែល​មាន​ដើម្បី​យក​ទៅ​ធ្វើ​ជា​មុខរបរ​ឡើយ ទាំងអស់នេះ​ហើយ ដើម្បី​ចៀសវាង​ការចោទប្រកាន់ ពី​សំណាក់​ប្រជាពលរដ្ឋ ដែលនាំអោយ​មាន​ភាព​ប៉ះពាល់​ទៅ​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ និង​វិន័យ​ប៉ូលីស​នគរបាល​។ ប្រសិនបើ​រក​ឃើញ​មន្ដ្រី​រូប​ណា យក​ឋានៈ​និង​តួនាទី​ប្រព្រឹត្ដិ​ទង្វើ​ទាំងអស់នេះ នឹង​ត្រូវ​ទទួលទោស​ជាក់​ជាពុំខាន​។​

​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បន្ដទៀតថា​៖” ក្នុងនាម​មន្ត្រី កងរាជអាវុធហត្ថ ជា​អ្នក​បម្រើ​ប្រជាជន ត្រូវតែ បំពេញ​នូវ​កាតព្វកិច្ច របស់​ខ្លួន​រៀងៗ​ខ្លួន និង​រក្សាបាន​នូវ សេចក្តីថ្លៃថ្នូ សាមគ្គី​ផ្ទៃក្នុង អង្គភាព​ឲ្យ បាន​រឹងមាំ ដើម្បី ធានាបាន​នូវ​ការបំពេញ​កិច្ចការងារ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព អោយ​កាន់តែ​ប្រសើរឡើង​”​។​

​ទទឹម​នឹង​នេះដែរ លោក​បាន​បន្ថែមទៀតថា​៖”​មន្ត្រី កង​រាជ អាវុធហត្ថ​ទាំងអស់ ត្រូវ​ចៀសវាង​អោយ​ដាច់​ខាត​រាល់ ការយក​ឋានៈ​តួនាទី​របស់​ខ្លួន ក្នុង​ជួរ​រដ្ឋាភិបាល ទៅធ្វើជា មុខរបរ ដើម្បី​កៀបសង្កត់​មន្ត្រី​ស្ថិតនៅក្រោម​ឱវាទ ក្នុង​អង្គភាព​របស់​ខ្លួន ឬ​តាម​គ្រប់​រូបភាព​ណាក៏ដោយ​។ ប្រសិនបើ រូប​លោក​រកឃើញថា មន្ត្រី​រូប​ណា បាន​ប្រព្រឹត្តិ​ទង្វើ មិន​គប្បី​និង​អសកម្ម​ណាមួយ ក្នុង​អង្គភាព​មន្ត្រី​នោះ នឹង​ត្រូវ​ទោស ដោយ​មិន​អាច​លើក​លេង​ជាក់​ជាពុំខាន​” ៕

​r190220a0 r190220a1 r190220a2 r190220a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.