ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

លោក​ចៅសង្កាត់​ជ្រាវ​មានការ​ខ្នះខ្នែង​បង្កើត​សហគម​ន៏​ទេសចរណ៏​វប្បធម៏​ធម្មជាតិបឹងពា​រាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ លោក​ក្ដោប រ៉​ម​ចៅសង្កាត់​ជ្រាវ​បាន​រំលឹក​ពី​ការ​ខ្នះខ្នែង​បង្កើត​ដី​តំបន់​បឹង​ពារាំង​ជា​កន្លែង​សហគមន៍​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​ទុក​ដើម្បី​ផលប្រយោជន៏​រួម ក្នុង​ការរៀបចំ​គម្រោង​នេះ​បាន​ដោយ​មាន គណៈបញ្ជាការ​ឯកភាព​ពី​លោក​អភិបាលខេត្ត​សៀមរាប​ចូលរួម​។​

​លោក ក្ដោប រ៉​ម បាន​បន្តថា ការគ្រប់គ្រង​ដី​តំបន់​នោះ​តែង​នាំ​មក​នៅ​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគម​ន៏​ផង​ក៏​ដូច​ពលរដ្ឋ​ទូទៅ​ដែល​បាន​មក​អាស្រ័យ​ផល​នៅ​ទីនោះ​ហើយ​យើង​ទាំងអស់គ្នា​ជួយ​ការពារ​សហគមន៍​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​កុំឲ្យ​មាន​ការបាត់បង់​។​

​ការ​គ្រប់​គ្រង់​លោក​ចៅសង្កាត់​នេះ​មាន​រយៈពេល​៣០​ឆ្នាំ​មកហើយ​គឺ​ដោយ​មាន​ការគាំទ្រ​ពី​ព​លព​ដ្ឋ​ទើប​ការ​មើលឃើញ​ពី​ផល​លំបាក​របស់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ទើប​មាន​ការ​សំណូមពរ​ទៅដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដើម្បី​បង្កើត​សហគមន៍​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​នេះ​ឡើង​ជា​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​ដើម្បី​ទទួលបាន​ពី​ផល​លក់ដូរ​នៅ​ទីនោះ​។​

​ការបង្កើត​សហគមន៍​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​នៅក្នុង​ឆ្នាំ​២០១៥​រហូតមកដល់​ពេលនេះ​លោក​ចៅសង្កាត់​រូប​នេះ​បានលើកឡើង​បន្ថែមថា បឹង​ពារាំង​នេះ​ទម្រម​បាន​មក​ដាក់​ជា​តំបន់​សហគមន៍​នេះ​បាន​ឆ្លងកាត់​ឧបស័គ្គ​ច្រើន​ណាស់​ទើប​បាន​ជោគជ័យ​ដល់ពេលនេះ​ដូច្នេះ​ផលប្រយោជន៏​រូម​មាន​ចំណូល​ពី​ភ្ញៀវទេសចរណ៏​មក​កំសាន្ត រីឯ​ត្រី​គ្រប់​ប្រភេទ​គ្រាន់តែ​អ៊ុំ​ទូក​កាត់​ក៏​ត្រី​លោត​ចូល​ដែរ​និង​បាន​ចំណេញ​ទាំងអស់គ្នា​ហើយ​ការរក​ទទួលទាន​ពី​ពលរដ្ឋ​ទូទៅ​ក៏​អាច​មក​បាន​ដែរ មិនមែន​សម្រាប​តែ​សង្កាត់​ជ្រាវ​នោះទេ​។​

​ការរួមចំណែក​ក្នុង​ការកសាង​អភិ​វឌ្ឈន៏​សង្គមជាតិ​តែង​មាន​ការប៉ះពាល់​តែ​ការសិក្សា​ពី​ផលប៉ះពាល់​នោះ​វា​ជា​ការ​មួយ​បង្ហាញ​ពី​ភាពស្របច្បាប់​ឬ​មិន​ស្របច្បាប់ ដូច្នេះ​ហើយ​មាន​បុគ្គល​ខ្លះ​មាន​ការរិះគន់​តែ​ការ​រិះ​នោះ​ជា​ការកែលំអរ​រួមចំណែក​អភិ​វឌ្ឈន៏​តែប៉ុណ្ណោះ ។​

​បើ​តាម​ការវិភាគ​និង​វាយ​តំលៃ​ពី​ហេតុផល​ក្នុង​ការបង្កើត​សហគមន៍​នៅ​ទី​នោះ​លោក​ថា បាន​ផលចំណេញ​កម​ដល់​ពល​រដ្ឋ​ទាំង​ពីរ​ផ្នែក​ទី​១ ផ្នែក​ខាង​លក់ដូរ​ឲ្យ​ភ្ញៀវទេសចរណ៏ ទី​២ អាច​រក​នេសាទ​បាន ៕
​

kaobrorn

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.