ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក តាន់ លី ជាបិតាបង្កើត លោកអភិបាលស្រុកភ្នំក្រវាញ

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក តាន់ លី ជាបិតាបង្កើត លោកអភិបាលស្រុកភ្នំក្រវាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពឧបាសក តាន់ លី (ប៉េង លី) ត្រូវជាបិតាបង្កើត លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១១និង០៩នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពសពឧបាសក តាន់ លី (ប៉េង លី) ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ដែលស្ថិតក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤តទៅ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក ម៉ក់ រ៉ា និងលោក ខូយ រីដា ពិតជាមានក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះការទទួលមរណភាព របស់ឧបាសក តាន់ លី (ប៉េង លី) ត្រូវជាបិតាបង្កើត លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ដែលបានទទួលមរណភាព  កាលពីវេលាម៉ោង ១១ និង០៩នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំ ស្ទើររកទីបំផុតគ្មាន យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ជាទីបំផុត ជាមួយ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ និងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់ឪពុក ជីតា ជាទីគោរពស្រលាញ់ ដ៏ឧត្តុង្គឧត្តម និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅនាពេលកន្លងមក។ 

ស្ថិតក្នុងស្ថានភាពទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ នៃសព របស់ឧបាសក តាន់ លី (ប៉េង លី) និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.